Firefox (Mozilla) ជា​Browser មួយ​ប្រភេទ​ដែល​ពេញនិយម និង​ផ្ដល់​លក្ខណៈ​ពិសេស​ដល់​បណ្ដា​អ្នក​ប្រើប្រាស់​អាច​បន្ថែម​Add-Ons បាន​យ៉ាង​សម្បូរបែប ហើយ​ក្នុង​នោះ​ក៏​មាន​Themes សម្រាប់​​សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​​ផ្លាស់​ប្ដូរ​ទៅ​តាម​ការ​ស្រលាញ់​ ពេញចិត្ត​ដែរ។ Theme ដដែលៗ មាន​អារម្មណ៍​ថា​ធុញ​ទ្រាន់​ណាស់​មែន​ទេ?
.ដំបូង​សូម​ចូល​ទៅ​កាន់​គេហទំព័រ​Add-Ons ដើម​របស់​Firefox ដែល​មាន​អាសយដ្ឋានhttps://addons.mozilla.org

.ជំហាន​បន្ទាប់​សូម​ចុច​លើ​ពាក្យ​THEMES។ ក្រោយ​ពី​មក​ដល់​Page THEMES ហើយ មិត្ត​ទាំង​អស់​អាច​ស្វែងរក​THEME ដែល​ខ្លួន​ពេញ​ចិត្ត ឬ​គ្រាន់​តែ​ចុច​លើ​បណ្ដុំ​THEMES ណាមួយ​ដែល​ស្ថិត​នៅ​ខាង​ក្រោម​ពាក្យ​CATEGORIES ផ្នែក​ខាង​ឆ្វេង​ក៏​បាន។
ប៉ុន្តែ​ក្នុង​ករណី​ដែល​អ្នក​ ស្គាល់​ឈ្មោះ ឬ​ចំណង​ជើង​ប្រហាក់ប្រហែល គ្រាន់​តែ​វាយ​ឈ្មោះ​​ក្នុង​ប្រអប់​ស្វែងរក​ជា​ការ​ស្រេច
. ក្រោយ​ពី​ជ្រើសរើស​THEME ណាមួយ​ដែល​ខ្លួន​ពេញ​ចិត្ត​ហើយ សូម​ចុច​លើ​ប៊ូតុង​ពណ៌បៃតង​ដែល​សរសេរ​ថា​​ «Add to Firefox»។
. រង់ចាំ​បន្តិច…បន្ទាប់​ពី​ដំណើរការ​នៃ​ការ​Add Theme រួចរាល់ នោះ​Firefox Broswer នឹង​លោត​ផ្ទាំង​មួយ​ទាមទារ​ឲ្យ​អ្នក​Restart ដើម្បី​Activate Theme ថ្មី​ដែល​អ្នក​ទើប​តែ​បាន​ជ្រើសរើស​មុន​នេះ។
ក្រោយ​ពី​Restart Firefox រួច​ នោះ​អ្នក​នឹង​ទទួល​បាន​Theme ថ្មី​ហើយ។ តោះ​សាក​ល្បង​មើល…DDD by : Admin