Ads Area

របៀបដាក់លេខសំងាត់ ទៅអោយ Video

នៅក្នុងអត្ថបទនេះ អាយធីកូនខ្មែរ សូមបង្ហាញអំពី របៀបដាក់លេខសំងាត់ ទៅអោយ Video ជាមួយនឹងកម្មវិធី GreenForce Player ដែលអ្នកអាចទាញយកបានដោយ ចុចត្រង់នេះ
ជំហានទី ១៖
បន្ទាប់ពីអ្នកបានទាញយកកម្មវិធី GreenForce Player ហើយអ្នកធ្វើការបើកវា បន្ទាប់មកចាប់ទាញនូវ Video File ណាដែលអ្នកចង់ ដាក់លេខសំងាត់ ទៅឲ្យវាដាក់ចូលទៅក្នុង GreenForce Player។
ជំហានទី ២៖
បន្ទាប់មកចុចលើ DRM -> Protect video


ជំហានទី ៣៖
វាយបញ្ជូលនូវលេខសំងាត់រួចចុចប៊ូតុង OK

បន្ទាប់មកអ្នកនឹងទទួលបានឯកសារ Video ប្រភេទ gfp ដូចខាងក្រោម

ប៉ុន្តែឯកសារ Video ប្រភេទ gfp គឺអាចចាក់បានតែជាមួយនឹងកម្មវិធី GreenForce Player ប៉ុណ្ណោះ។ ដូច្នេះយើងមានវិធីមួយទៀតគឺ យើងចូលទៅកាន់ DRM -> Protect video ដដែល ប៉ុន្តែម្តងនេះយើងធីកយកជំរើស "Add player to the media file" ដើម្បីភ្ជាប់កម្មវិធី សំរាប់ចាក់ចូលទៅក្នុង Video File ដូចនេះយើងមិនចាំបាច់ ត្រូវការកម្មវិធីសំរាប់ចាក់ Video File នេះទេ។




ចែករំលែកអត្ថបទ Share to Social Media

Top Post Ad

Below Post Ad


អត្ថបទបន្ទាប់ដែលអ្នកគួរអាន
Next Article