Office
Word 2013 បានផ្ដល់នូវ Feature ថ្មីៗមួយចំនួន ដោយក្នុងនោះមាន
Feature ថ្មីមួយគឺ PDF Reflow ដែលអាចឲ្យយើង បញ្ជូល PDF File
ណាមួយទៅក្នុងកម្មវិធី Office Word 2013 បាន
រួចហើយអាចធ្វើការកែរាល់ទិន្នន័យផ្សេងៗបានដូចធម្មតា
ហើយយើងអាចធ្វើការរក្សាទុកវាម្តងទៀតជា File PDF ដូចដើម ។
បញ្ជាក់ៈ PDF Reflow Feature ដែលមាននៅក្នុង Office Word 2013 នោះ គឺវាធ្វើការល្អប្រសើរបំផុតទៅលើប្រភេទឯកសារទាំងឡាយណាដែលមាន ទិន្នន័យខាងក្នុងជាអក្សរ ក៏ ប៉ុន្តែវាអាចប្រឈមនឹងបញ្ហាខ្លះប្រសិន បើមានទិន្នន័យជារូបភាពនៅក្នុង PDF File នោះ ។ ក្នុងករណីខ្លះ កម្មវិធី Word 2013 ត្រូវការពេលប្រហែលជា 2 ឬក៏ 3 នាទី ដើម្បីធ្វើការបើកនូវ PDF File ទាំងនោះដោយអាស្រ័យទៅលើទំហំ PDF File មួយនោះ ។

ដើម្បីធ្វើការបើក PDF File នៅក្នុង Word 2013 ជាដំបូងយើងត្រូវ Click File Tab
ចុច
ទៅលើ Open Option ដែលបានបង្ហាញនៅផ្នែកខាងឆ្វេង រួចហើយ ចុចទៅលើ
Computer ប្រសិនបើ PDF File របស់យើងស្ថិតនៅក្នុង Hard Drive
កុំព្យូទ័ររបស់យើង ។ បន្ទាប់មកគឺមាន Recent Folders
ដែលបានបង្ហាញនៅផ្នែកខាងស្ដាំ
ដោយអាចឲ្យយើងបើកឯកសារដែលមាននៅក្នុងទីតាំង My Documents និង Desktop
ឬក៏អាចឲ្យយើងធ្វើការ Browse ទៅរកឯកសារនៅទីតាំងណាមួយដែលផ្សេងពីនេះ ។
បញ្ជាក់ៈ យើងក៏អាចធ្វើការបើក File ណាមួយដែលមាននៅក្នុង SkyDrive ឬក៏ពីទីតាំងណាមួយផ្សេងទៀតដោយចុចយក Add a Place ។

បន្ទាប់មកចាប់ផ្តើមទៅជ្រើសរើស PDF File នៅទីតាំងណាមួយដែលយើងបានបើក
ក្រោយពី
ជ្រើសរើស PDF File ហើយនោះ វានឹងបង្ហាញ dialog box ដូចខាងក្រោម
ដែលវាបង្ហាញឲ្យយើងដឹងថាវាអាចចំណាយពេលវេលាខ្លះក្នុងការបំប្លែង PDF
File ឲ្យទៅជា Word Document ហើយវាក៏បង្ហាញផងដែរថា
ឯកសារដែលបំប្លែងហើយអាចនឹងមិនបង្ហាញឲ្យដូចទៅនឹង File ដើមនោះទេ
ប្រសិនបើ File ដើមនោះមានរូបភាព ឬក៏ ក្រាហ្វិកផ្សេងៗច្រើននៅក្នុងនោះ ។
បញ្ជាក់ៈ យើងអាច
កំណត់វាកុំឲ្យបង្ហាញដូចខាងលើនេះ ដោយគ្រាន់តែធ្វើការ Select ទៅលើ
Don’t Show this message again ។ ក្រោយពេលដែល PDF File
ត្រូវបានបើកនៅក្នុង Office Word ហើយនោះ
យើងអាចចូលទៅកែនូវតួអក្សរផ្សេងៗដែលបានបង្ហាញ ។ យើងអាចវាយបញ្ចូល, លុប,
ឬក៏ផ្លាស់ប្តូរទីតាំងតួអក្សរដែលមាននៅក្នុង File នោះបានយ៉ាងងាយស្រួល
។

បន្ទាប់ពីយើងបានកែទិន្នន័យផ្សេងៗហើយនោះ ដើម្បីធ្វើការបំប្លែងពី Word Document ទៅកាន់ឲ្យទៅជា PDF File វិញនោះយើងត្រូវអនុវត្តន៍តាមវិធីសាស្រ្តដូចខាងក្រោម ៖
ដើម្បីរក្សា File ជា PDF យើងត្រូវចូលទៅកាន់ File Tab រួចចុចយក Save As Option ដែលបង្ហាញនៅខាងឆ្វេង។
ជំហានបន្ទាប់នោះគឺយើងត្រូវជ្រើសរើសទីតាំងដែលយើងចង់រក្សាទុក PDF File មួយនោះ ។ លោកអ្នកអាចរក្សាទុកវានៅក្នុង account SkyDrive របស់អ្នក ប្រសិនបើអ្នកមាន ឬក៏អាចរក្សាទុកនៅក្នុង Hard Drive របស់កុំព្យូទ័រអ្នក ដោយជ្រើសយក Computer Option ឬក៏អាចរក្សាវា ទុកនៅទីតាំងណាមួយផ្សេងទៀត ដោយជ្រើសរើសយក Add a Place Option ។ សម្រាប់ការបង្ហាញនេះ យើងនឹងរក្សាទុកវានៅក្នុង Hard Drive កុំព្យូទ័ររបស់យើង ដូចនេះយើងរើសយក Computer Option រួច ហើយ ចាប់ផ្តើម Browse ទៅកាន់ទីតាំងណាមួយដែលយើងចង់ រក្សាវាទុក ។
ពេល
ដែលចុច Browse នោះវានឹងបង្ហាញ Save As Dialog Box
ដែលអាចឲ្យយើងធ្វើការកំណត់នូវ ទីតាំង ដែលយើងចង់រក្សាទុក PDF File ។
មិនត្រឹមតែប៉ុណ្ណោះ យើងអាចដាក់ឈ្មោះ PDF File មួយនោះបាន
ដោយគ្រាន់តែវាយឈ្មោះនៅក្នុង File Name edit box រួចហើយជ្រើសយក PDF
(*.pdf) ដែលមាននៅក្នុង Save as Type drop down list ។ លើសពីនេះ
គឺនៅមានប៊ូតុង Option មួយដែលអាចឲ្យយើងធ្វើការកំណត់នូវ Setting
ជាក់លាក់មួយសម្រាប់ PDF File របស់យើង ។
បញ្ជាក់ៈ យើងសូមធ្វើការណែនាំអ្នកឲ្យផ្លាស់ប្តូរ ឈ្មោះ PDF File ដែលយើងបានកែហើយនោះ រួចធ្វើការរក្សាទុកវាជា File ថ្មីមួយ ដោយទុកឲ្យ File ដើមនៅដដែល ។
ប្រសិនបើ
យើងចុចទៅលើប៊ូតុង Option នោះវានឹងបង្ហាញនូវ Option Dialog Box
ដោយអាចឲ្យយើងធ្វើការកំណត់ Setting បន្ថែមទៅលើ PDF File រួចចុច Ok
ជាការស្រេច ។

ក្រោយពេលដែលយើងកំណត់ Setting ផ្សេងៗនៅលើ Option Dialog Box ហើយនោះយើងអាចចុចលើ ប៊ូតុង Save ដើម្បីរក្សាទុក PDF File ដែលបានកែរួច ។

ជាមួយនឹង PDF File ដែលយើងបានរក្សាទុកនោះគឺវានឹងធ្វើការបើកបង្ហាញឲ្យយើងឃើញជាមួយនឹងកម្មវិធី PDF Reader ដោយស្វ័យប្រវត្តិ ។
ដើម្បី
ធ្វើការបិទ PDF File ដើម យើងត្រូវចូលទៅ File Tab
ម្តងទៀតនៅក្នុងកម្មវិធី Office Word រួចហើយចុចយក Close Option
ដែលបង្ហាញនៅផ្នែកខាងឆ្វេង ។

បន្ទាប់ពីចុច Close វានឹងបង្ហាញនូវ Message Dialog Box ដោយសួរ យើងថាតើយើងចង់រក្សាវាជាលក្ខណៈ File ដើមដូចមុន ឬក៏ រក្សាវាជា PDF File ថ្មីដែលយើងបានកែរួចមកហើយនោះ ។ ក្នុងករណីនេះ គឺយើង ចង់រក្សាវាជាលក្ខណៈ File ដើមដដែល ដូចនេះយើងជ្រើសរើសយក Don’t Save ៕