
ឈុតវីដេអូខាងលើនេះ ដែលបង្ហាញពីការពិសោធន៍គុណភាពផ្ទៃក្រៅរបស់ iPhone ស៊េរីថ្មីទាំងពីរគឺបានបែងចែកជាពីរដំណាក់កាល ដែលដំបូងពិសោធលើ iPhone 5S និងបន្ទាប់គឺ iPhone 5C។ បុរសម្នាក់បានធ្វើតេស្តទម្លាក់ iPhone 5S ចំនួន ៣ដង ទី១ ទម្លាក់ចំខ្នង ទី២ ទម្លាក់បញ្ឈរ និងទី៣ ទម្លាក់ដោយផ្កាប់អេក្រង់ចុះក្រោម។ ធ្វើដូចនេះ នៅលើ iPhone 5C ផងដែរ។
ជាលទ្ធផល iPhone 5S មានស្នាមឆ្កូត និងកំពិតតែបន្តិចប៉ុណ្ណោះតែអេក្រង់ពុំបានរកការបែកបាក់អ្វីឡើយ។ ដោយឡែក iPhone 5C សម្បកប្រហែលនឹង iPhone 5S ដែរថា អេក្រង់ដូចជាខូចខាតច្រើន។
ម្សិលមិញរឿងដែលប្រិយមិត្តមិននឹកស្មានដល់លើ iPhone 5S និង 5C នោះ គឺស្ថិតនៅត្រង់តម្លៃមកដល់ប្រទេសកម្ពុជាដែល Sabay ទទួល ខ្ពស់លើសពីការរំពឹងទុកទៅទៀត ដែល (iPhone 5S ទំហំ 16GB ថ្លៃ ១៧៥០ដុល្លារ) (iPhone 5S 32GB តម្លៃ ១៨៥០ដុល្លារ) និង (iPhone 5S ទំហំ 64GB មានតម្លៃ ១៩៥០ដុល្លារ)។ ចំណែក iPhone 5C ទំហំ 16GB តម្លៃ ៧៥០ដុល្លារ ខណៈទំហំ 32GB តម្លៃ ៨៥០ដុល្លារអាមេរិក។