Samsung Galaxy S4 ​​នឹងទទួល​​បាន​ការ Upgrade ​ជា​មួយ​នឹង​​ប្រព័ន្ធ​​ប្រតិបត្តិ​ការ​​ចុង​​ក្រោយ​​បំផុត​​គឺ  Android 4.3 Jelly Bean នៅ​ក្នុង​​ខែ​នេះ​។ ក្នុង​ពេល​ឥលូវ​នេះ  មាន​​ការ​បែក​​ធ្លាយ​​វីដេអូ​​នៃ​ការ​​ធ្វើ​តេស្ត Firmware នេះ លើ​ទូរស័ព្ទ​ Smartphone Galaxy S ជំនាន់​ទី4 ។ ចំពោះ Leaked Firmware លើក​នេះ វា​មាន​លក្ចណៈ​ដូច​ទៅ​នឹង Firmware ដែល​នឹង​ត្រូវ​សំរេច​ចុង​ក្រោយ​ដែរ បាន​ន័យ​ថា​វា​នឹង​មិន​មាន​ការ​បន្ថែម Feature ផ្សេង​ទៀត​ទេ។​បើ​តាម SamMobile បាន​អោយ​ដឹង​ថា កម្មវិធី​ដែល​នឹង​មក​ដល់​ថ្មី​នេះ នឹង​មាន​លក្ខណៈ​ដូច​នឹង ROM នេះ​ជា​មួយ​នឹង​ការ​​កែ​សំរួល​លើ Bug មួយ​​ចំនួន និង​​ធ្វើ​អោយ​គុណ​ភាព​​វា​​ប្រសើរ​​ឡើង​​ជាង​​នេះ​។​ ក្រុមហ៊ុន Samsung រំពឹង​ថា​នឹង​ធ្វើ​ការ​​ដាក់​​ចេញ​ជា​ផ្លូវ​​ការ​នូវ Android 4.3 សំរាប់​ទូរស័ព្ទ Galaxy S4 ​នៅ​ប៉ុន្មាន​ជា​មួយ រឺ​ពីរ​សប្តាហ៍​ខាង​មុខ​ទៀត។​ បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក្នុង​ពេល​ថ្មីៗ​យើង​ពុំ​ទាន់​​ឃើញ​មាន​​ការ​អះ​អាង​​ជា​ផ្លូវ​ការ​​ណា​មួយ​ នៅ​ឡើយ​ទេ លើ​បញ្ហា​​នេះ។
មិត្ត​អ្នក​អាន​អាច​ចូល​ទៅ​រក Leaked Firmware Test តាម៖ Source


android 4.3
android-43
ប្រភពពត៌មាន៖ GsmArena