ក្មុងអត្តបទនេះ តាមការសំណុំពរពីសំណាក់ប្រិយមិត្តជាច្រើនដែលមានបញ្ហាក្នុង
ការទាញយកកម្មវិធី ក៏ដូចជាហ្គេមនៅលើ App Store សម្រាប់ iPhone ឬ
iPad ដោយហេតុថា គ្មានគណនី Apple ដើម្បីប្រើប្រាស់ ។ ដូច្នេះពេលនេះ
យើងខ្ញុំសូមនាំយកនូវវិធីសាស្ត្រមួយ
ដែលអាចជួយលោកអ្នកឲ្យទទួលបានភាពកាន់តែងាយស្រួលក្នុង
ការប្រើប្រាស់ឧបករណ៍ iDevice របស់ខ្លួនតាមរយៈគណនី Apple
ផ្ទាល់របស់អ្នក ។ ==>ដំឡើង Font ខ្មែរលើ iPhone, Android(មានវីដេអូឃ្លីប)
ជាការពិតការបង្កើតនូវគណនី Apple ឬហៅថា Apple ID ជាលទ្ធផលអ្នកនឹងមិនត្រឹមតែទទួលបានតែការទាញយក កម្មវិធីផ្សេងៗប៉ុណ្ណោះទេ តែវាក៏ជាជំនួយដល់លោកអ្នកក្នុងការប្រើប្រាស់សេវាកម្មផ្សេងៗ ដែលមាននៅលើឧបករណ៍ផងដែរ ដូចជា មុខងារ Find My iPhone ជាដើម ។ យ៉ាងណាមិញប្រសិនបើអ្នកមិនមាន Credit Card អ្នកក៏អាចបើកនូវ Apple ID បានដែរ តាមរយៈការជ្រើសយកជម្រើស None សម្រាប់ការចំណាយផ្សេងៗ ក្នុងពេលអ្នកកំពុងបង្កើតគណនី បន្ទាប់ពីបង្កើត Apple ID រួចអ្នកនឹងអាចទាយយកកម្មវិធីទាំងឡាយនៅលើ App Store ដែលត្រូវបានដាក់ឲ្យទាញយកដោយគិតថ្លៃ ។
របៀបបើកគណនី Apple ដោយគ្មាន Credit Card ៖
1. ចូលទៅកាន់ App Store ជ្រើសយកម្មវិធីណាមួយដែលដាក់ថា Free
2. ចុចលើពាក្យ Free >> Create New Apple ID
3. ប្ដូរតំបន់របស់យើងទៅកាន់ USA >>ចុចលើ Next
4. ជ្រើសយក Agree with terms of service រួចបំពេញព័ត៌មានទៅតាមអ្វីដែលត្រូវការ
5. បន្ទាប់មកចុចយក Next(ដូចរូបខាងលើ) និងជ្រើសយក None(ដូចរូបខាងក្រោម)
6. បំពេញឈ្មោះ អាសយដ្ឋានរបស់អ្នក និងលេខតំបន់ (‘Zip code’ ដើម្បីស្វែងរកលេខតំបន់តែអ្នកកំពុងរស់នៅសូមចុចលើតំណភ្ជាប់នេះ)
7. ឥលូវអ្នកបានបំពេញព័ត៌មានបានគ្រប់គ្រាន់ក្នុងការបង្កើត Apple ID ហើយ សូមចូលទៅកាន់ email របស់អ្នកដើម្បីធ្វើការផ្ទៀងផ្ទាត់ប្រើប្រាស់ តាមរយៈសារដែល Apple បានផ្ញើឲ្យ ។
ខាងក្រោមគឺ ជាវីឌីអូមួយដែលអាចជួយលោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការបង្កើត Apple ID ដោយគ្មាន Credit Card ៖
ពេលនេះអ្នកអាចទាញយកកម្មវិធីផ្សេងៗ ក៏ដូចជាហ្គេមដែលមានដាក់ Free សម្រាប់ iPhone ឬ iPad អ្នកបានហើយ ។ បញ្ជាក់ក្នុងការបង្កើត Apple ID ខាងលើប្រសិនបើគណនីចាស់កំពុង logged in សូមធ្វើការ sign out ដើម្បីបង្កើត Apple ID ថ្មី ៕