ប្រជាជននៅតាមបណ្ដាប្រទេស និងរដ្ឋមួយចំនួនក្នុងថ្ងៃសុក្រ ទី២៩
នេះពិតជាបានសប្បាយដៃក្នុងការសម្រុកទិញឥវ៉ាន់បញ្ចុះតម្លៃជាមិន
ខានក្នុងឱកាស Black Friday ឆ្នាំ២០១៣នេះ។ បណ្ដាក្រុមហ៊ុនធំៗ
និងក្រុមហ៊ុនសាខាជាច្រើននៅតាមបណ្ដាប្រទេស
និងរដ្ឋមួយចំនួនចាប់បើកលក់ទំនិញបញ្ចុះតម្លៃយ៉ាងគគ្រឹកគគ្រេង
ក្នុងនោះរួមមានទាំង Apple ក៏បានចូលរួមអបអរកម្មវិធីនេះផងដែរ
ដោយផ្ដល់ជូនអតិថិជននូវលក្ខខណ្ឌថ្មីខុសប្លែកពីការបញ្ចុះតម្លៃនៅ
ឆ្នាំមុន មកជាការផ្ដល់ជូនកាតដែលមានទឹកប្រាក់ទៅវិញ។
នៅអូស្ត្រាលីថ្ងៃនេះ ហាង Online Store របស់ Apple
បានចាប់លក់ទំនិញភ្ជាប់ជាមួយ Gift Card
ដែលមានទឹកប្រាក់ខុសៗគ្នាទៅតាមប្រភេទទំនិញដែលបានទិញ។
ប្រសិនអតិថិជនទិញ iMac, MacBook Pro ឬ MacBook Air នោះនឹងទទួលបាន gift
card ដែលមានទឹកប្រាក់ ១៥០ដុល្លារអូស្រា្តលី។ បើទិញ iPad Air នឹងបានកាតទឹកប្រាក់ ៧៥ដុល្លារអូស្រា្តលីហើយ iPad mini, iPad 2 និង iPod touch នឹងបានកាតទឹកប្រាក់ ៥០ដុល្លារអូស្ត្រាលី។ ប្រសិនទិញ iPod nano នឹងទទួលបានកាតទឹកប្រាក់ ២៥ដុល្លារអូស្រ្តាលី តែបើទិញ iPhone គឺពុំទទួលបានកាតឡើយ។
ការផ្ដល់ជូននេះ មានទាំងការទិញផលិតផលផ្សេងទៀត ក៏ដូចជា accessories និងផលិតផល Apple TV, Parrot AR.Drone, Apogee JAM Guita Input ដែលនឹងទទួលបានកាតទឹកប្រាក់ ២៥ដុល្លារអូស្រា្តលី ទៅ ៥០ដុល្លារអូស្រា្តលី។ ប្រិយមិត្តខ្លះអាចនឹងខកចិត្ត ព្រោះ Apple ពុំបានលក់បញ្ចុះតម្លៃដូចឆ្នាំមុនទេ តែអតិថិជនអាចប្រើ gift card នេះទៅទិញយក app និង game ល្អៗបាន។
ថ្ងៃទី២៣ វិច្ឆិកាឆ្នាំ ២០១២ Apple បានផ្ដល់ជូនការបញ្ចុះតម្លៃ ១០% ទៅ ១៥% សម្រាប់មុខទំនិញតម្លៃខ្ពស់ៗ និង ៤០% សម្រាប់ទំនិញធូរថ្លៃៗ។
Black Friday
ជាកម្មវិធីលក់ផលិតផលបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបាន
ប្រារព្ធធ្វើមួយឆ្នាំម្ដង នៅអំឡុងរដូវវិស្សមកាលចុងឆ្នាំ
ដែលជាឱកាសល្អសម្រាប់ប្រជាជននៅតាមបណ្ដារដ្ឋមួយចំនួននៅសហរដ្ឋ
អាមេរិក និងតាមបណ្ដាប្រទេសដូចជា កាណាដា, អង់គ្លេស និងម៉ិកស៊ីកូ
អាចទិញទំនិញជាមួយការបញ្ចុះតម្លៃនេះ។ ក្នុងឱកាស Black Friday
ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ
ឃើញមានគេហទំព័រលក់ទំនិញតាមអនឡាញមួយចំនួន មានដូចជា Walmart,
Amazon, BestBuy និង ebay ជាដើម
សុទ្ធតែបញ្ចុះតម្លៃលើផលិតផលរបស់ខ្លួន ខ្លះ ៣០% ខ្លះរហូតដល់ ៧០% ក៏មាន។ ចំណែកក្រុមហ៊ុនកុំព្យូទ័រមានដូចជា Dell, HP, Lenovo ហើយទូរសព្ទមានដូចជា Sony និង Samsung៕