ទោះ​បីជា iPhone 5s និង 5c ទើប​តែ​ចេញ​បាន​ប្រហែល​ពីរ​ខែ យើងក៏​នៅ​តែ​មិន​ភ្លេច​តាម​ដាន​មើល​ថា​តើ Apple នឹងគ្រោង​ផលិតអ្វី​សំរាប់​ឆ្នាំក្រោយ​ទៀតដែរ។ ជាលទ្ធផល ថ្មីៗនេះ​មាន​លេច​លឺពត៌មាន​ដែល​ផ្តល់ជូន​ដោយ Iskander Utebayev ទាក់ទង​នឹង​គោល​គំនិតនៃ​ការ​គ្រោង​ចេញ​អេក្រង់​មុខ 3 ។ ដូច​​ដែរ​​បាន​​បង្ហាញ​​ក្នុងរូបភាព​ខាងក្រោម គ្រោង​នៃ​អេក្រង់​មុខបី​ដែល​បំរុង​នឹង​ផលិត​គឺ​អេក្រង់​​​មុខ​​បី​​ដែល​ អនុញ្ញាតិ​​អោយ​​ដាក់ការ​បញ្ជា​មួយ​ចំនួននៅផ្នែក​អេក្រង់​មុខចំហៀងក្នុង​ ចំនោម​មុខ​ទាំងបី​បាន។ រូបរាង​នៅរក្សា​ទំរង់​សឹង​តែ​ដដែល​ដូច​ទៅ​នឹង iPhone 5s ។ ទោះ​ជា​យ៉ាងនេះក៏​ដោយ វា​មាន​ភាគរយ​តិចតួច​ណាស់​ដែលថា Apple នឹង​ចេញនូវ​អេក្រង់​ម៉ូដែល​នេះ នាខែកញ្ញា​ក្រោយ​នេះ។ គួរបញ្ជាក់​ផងដែរថា វា​ក៏​មាន​ពាក្យ​ចចាមអារាម​ពីក្រុមហ៊ុន Samsung ទាក់ទងនឹង​ការ design អេក្រង់​មុខ​បីនេះ​ដែរនាពេល​អនាគត។ តើ​នេះអាច​ជា​ហេតុផល​មួយ​ដែលធ្វើ​អោយក្រុម Apple នឹងព្យាយាមចេញ​វា​អោយ​បាន​លឿន​នា​ពេល​អនាគត​ឬយ៉ាង​ណា យើងនឹង​តាម​ដាន​មើល​ទាំងអស់​គ្នា។