អ្នកដែលឧស្សាហ៍លេងសារនៅលើ Facebook មួយចំនួនធំ ប្រាកដជាដឹងពីលក្ខណៈខុសគ្នារវាង Facebook Chat នៅលើ iOS ហើយនិងនៅលើ Android។ សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ Android នៅពេលដែលយើងប្រើប្រាស់ Cat Facebook ម្តងៗ នោះវានឹងលោតចេញ ដុំមូលមួយ ដែលយើងអាចប្រើវាបានគ្រប់កន្លែងទាំងអស់ ខុសពី iOS ដែលវានឹងលោតតែក្នុងកម្មវិធី Facebook ប៉ុណ្ណោះ។
មូលហេតុដែល Facebook Chat Head នេះមិនអាចបង្ហាញនៅគ្រប់កន្លែងទាំងអស់ក្នុង iOS គឺមកពីប្រព័ន្ធប្រតិបត្តិការណ៍ iOS គឺជាប្រភេទ Close Source (បិទកូដ) ដែលមិនអាចអោយវាដំណើរការនៅកន្លែងផ្សេងៗក្រៅពី កម្មវិធី Facebook ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកបាន Jailbreak iPhone, iPad រឹក៏ iPod Touch របស់អ្នកហើយ នោះអ្នកប្រហែលជាអាចអោយ Facebook Chat Head បង្ហាញនៅគ្រប់កន្លែងទាំងអស់ដែរ ទាំង Home Screen, Lock Screen រឺក៏នៅក្នុងកម្មវិធីផ្សេងៗ។
តម្រូវការ
- iPhone, iPad និង iPod Touch ដែលដំនើរការដោយ iOS 6 រឺកី7
- ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចហើយ
- ត្រូវតែមានកម្មវិធី Facebook Paper។
របៀបតម្លើង
- បើកកម្មវិធី Cydia ហើយចុចពាក្យ > Change > refresh និងចាំមួយភ្លែត
- ស្វែងរកពាក្យ “ Message Box” រួចហើយតម្លើង
- ដើម្បីធ្វើការផ្លាស់ប្តូរផ្សេងៗ សូមចូលទៅកាន់ setting > Message Box។
ឥលូវនេះ សូមសាកល្បងផ្ញើរសារទៅមិត្តភក្កិណាមួយរបស់អ្នក ហើយនៅពេលដែលគេឆ្លើយតបមកវិញ នោះអ្នកនឹងឃើញដុំ Chat មូលៗជាក់ជាមិនខាន។ សូមបញ្ជាក់ផងដែរថា វាមិនដំណើរការរលូនខ្លាំងដូចទៅនឹងពពួក Android ឡើយ ពោលវាដំណើរការរអាក់រអួល ម្តងម្កាល។Admin: Vuthy