• កំលាំងជាបុព្វហេតុធ្វើអោយអង្គធាតុផ្លាស់ប្តូរចលនារឺខូចទ្រង់ទ្រាយ ។
  • ផលសងប្រវែងស្រេចនិង​ប្រវែងដើមនៃរ៉ឺសរហៅថាសាច់លូតនៃរ៉ឺសរ​ ។
  • កំលាំងសមាមាត្រនឹងសាច់លូតនៃអង្គធាតុក្នុងកំរិតព្រំដែននៃភាពយឺត ។
គេសរសេរ F = K \cdot x\, (Fកំលាំងដែលមានអំពើ ; Kថេរសមាមាត្រ ; xសាច់លូត) ។
  • កំរិតយឺតនៃអង្គធាតុជាតំនឹងអប្បបរមា ដែលជាបុព្វហេតុនាំអោយមានកំហូចរូបរាង ។
  • បើគេទាញកៅស៊ូអោយយឺត កៅស៊ូរងកំលាំងពីរផ្ទុយគ្នា បញ្ជាក់ថាកៅស៊ូខូចទ្រង់ទ្រាយដោយតំនឹង ។
  • បើអង្គធាតុមួយរងកំលាំងសង្កត់ពីរឈមគ្នា អង្គធាតុខូចទ្រង់ទ្រាយដោយបណ្ណែន ។
  • បើអង្គធាតុមួយរងកំលាំងដែលធ្វើអោយផ្នែកមួយនៃអង្គធាតុផ្លាស់ទីធៀបទៅផ្នែកផ្សេងទៀត គេថាអង្គធាតុខូចទ្រង់ទ្រាយដោយបំលាស់ទី ។
រូបធាតុនិងទង្វើ កំរិតយឺតគិតជា N/ m^2\,
បន្ទះដែកថែប 2,570 \cdot 10^8 \,
ដែកថែបច្រុង 1,860 \cdot 10^8\,
ដែកលួស 3,160 \cdot 10^8\,
បន្ទះអាលុញមីញ៉ូម 3,500 - 5,000 \cdot 10^8\,
សំន 0,250 \cdot 10^8\,
សំគាល់ :
  • ថេរសមាមាត្រ k\, គិតជា N/m\,
  • កំរិតយឺតនៃរូបធាតុគិតជា N/m^2\,