ពិធីសារស្តីពីសន្ធិសញ្ញាតំបន់ស្តីពីអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរមាន៧មាត្រា
មាត្រា១:រដ្ឋជាភាគីនីមួយៗប្រកាន់ខ្ជាប់គោរពតាមសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
ដែលពីនេះតទៅហៅថា"“សន្ធិសញ្ញា”ហើយនឹងមិនចូលរួមក្នុងអំពើណាមួយដែលនាំឲ្យមានការរំលោភ
ដោយបណ្តារដ្ឋជាភាគីលើសន្ធិសញ្ញាឬពិធីសារនៃសន្ធិសញ្ញា។
មាត្រា២:រដ្ឋជាភាគីនីមួយៗមិនត្រូវប្រើគំរាមនិងប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងរដ្ឋណាមួយជាភាគីនៃសន្ធិ
សញ្ញានេះទេរដ្ឋជាភាគីនីមួយៗថែមទាំងប្រកាន់ខ្ជាប់មិនប្រើឬគរាមនិងប្រើអាវុធនុយក្លែអ៊ែរនៅក្នុងតំបន់
អាស៊ីអាគ្នេយ៏គ្មានអាវុធនុយក្លេអ៊ែរឡើយ។
មាត្រា៣:ពិធីសារនេះត្រូវបានបើកចំហជូនសារធារណរដ្ឋប្រមានិតចិនបារាំសហព័ន្ឋរុស្សីចក្រភពអង់គ្លេស
និងអៀរឡង់ខាងជើងនិងសហរដ្ឋអាមេរិកចុះហត្ថលេខា។
មាត្រា៤:រដ្ឋភាគីនីមួយៗត្រូវធ្វើការកត់សម្គាល់របស់ខ្លួនជាលាយលក្ខណ៍អក្សរផ្ញើទៅប្រទេសជាងអ្នកតម្កល់
សន្ឋិសញ្ញាដើម្បីការយល់ព្រមទទួលយកឬពុំនោះសោតទេសុំកែប្រែលើកាតព្វកិច្ចរបស់ខ្លួនចំពោះពិធីសារដែល
អាចនាំអោយមានឡើងការចូលជាធរមាននៃការធ្វើវិសោធនកម្មលើសន្ធិសញ្ញាដែលយោងតាមមាត្រាទី១៩នៃ
សន្ធិសញ្ញានេះ។
មាត្រា៥:ពិធីសារនេះមានចរិតអចិន្រ្តៃយ៍និងត្រូវមានតម្លៃមិនកំណត់នៅក្នុងលក្ខខណ្ឌដែលរដ្ឋជាភាគីនីមួយៗ
ត្រូវការអនុវត្តនូវអធិបតេយ្យជាតិខ្លួនមានសិទ្ធិក្នុងការដកខ្លួនចេញពីពិធីសារនេះបើគេសម្រេចថាហេតុការណ៍
ខុសពីធម្មតានោះដែលទាក់ទងពិធីសារបានធ្វើឲ្យអន្តរាយដល់ឧត្តមប្រយោជន៍ជាតិរបស់ខ្លួន។រដ្ឋជាភាគីនោះ
ត្រូវបញ្ជាក់ពីការដកខ្លួនទៅប្រទេសតម្កល់ឯកសារ១២ខែមុន។ការបញ្ជាក់នោះត្រូវបញ្ចូលនូវសេចក្តីថ្លែងការណ៍
ពីហេតុការណ៍ខុសធម្មតាដែលបានធ្វើឲ្យអន្តរាយដល់ឧត្តមប្រយោជន៍ជាតិ។
មាត្រា៦:ពិធីសារនេះត្រូវទាមទារឲ្យមានការសច្ចាប័ន។
មាត្រា៧:ពិធីសារនេះត្រូវចូលជាធរមានចំពោះរដ្ឋភាគីនីមួយៗនៅពេលដែលសាមីរដ្ឋបានដាក់លិខិត
ឧបករណ៍នៃសច្ចាប័ននៅប្រទេសតម្កល់ឯកសារ។
Thank 4 looking na Advertising 070337132