សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​​ (ជាភាសាអង់គ្លេស Association of Southeast Asian Nations) ដែលហៅកាត់ថា អាស៊ាន​ (ASEAN) គឺជាអង្គការនយោបាយ និង​សេដ្ឋកិច្ច​មួយ​នៃ​បណ្តា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់ ​អាស៊ីអាគ្នេយ៍ ​​​​​​​​​​​​​​​​ ។​ អាស៊ានត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​ ៨ សីហា ឆ្នាំ​១៩៦៧ ដោយ​រួមមាន​ប្រទេស​ហ្វីលីពីនម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរី ដើម្បី​ជា​និមិត្តិរូប​នៃសាមគ្គីភាព​ប្រឆាំងនឹងការ​រីកសាយ​នៃ​លិទ្ធិ​កុម្មុយនិស្ត​​ នៅប្រទេសវៀតណាម និង​កុបកម្ម​នានានៅតាម​បណ្តោយ​ព្រំដែនរបស់​ប្រទេសខ្លួន​​​ ។ បន្ទាប់​ពីជំនុំកំពូលបាលី ឆ្នាំ១៩៧៦ អង្គការ​នេះ​បាន​បង្កើតនូវ​កម្មវិធី​សហប្រតិបត្តិការ​សេដ្ឋកិច្ចមួយ ដែល​ជួប​ប្រទះ​ការជាប់គាំក្នុងកំឡុង​ពាក់​កណ្ដាល​ទសវត្សរ៍ទី៨០ ហើយបានដំនើរការ​ឡើងវិញ​ក្នុងរូបភាពជា​គម្រោង​សំនើតំបន់ពាណិជ្ជកម្ម​សេរី​ ថ្នាក់​តំបន់​មួយ។ ប្រទេសជាសមាជិកទាំងអស់នេះ ជួបគ្នាជារៀងរាល់ឆ្នាំ។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
អាស៊ាន

ទង់​ជាតិ​អាស៊ាន
បាវចនា៖ "One Vision, One Identity, One Community" (ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ)
"10 countries, 1 identity" (ប្រទេស១០ អត្តសញ្ញាណ១)
បទភ្លេងនិងចំរៀង៖ "The ASEAN Way" (វិថីអាស៊ាន)
Association of Southeast Asian Nations (orthographic projection).svg
សមាជិក  កម្ពុជា
Flag of Thailand.svg ថៃ
 ព្រុយណេ
Flag of Malaysia.svg ម៉ាឡេស៊ី
Flag of Myanmar.svg មីយ៉ាន់ម៉ា
 វៀតណាម
Flag of Singapore.svg សិង្ហបុរី
Flag of the Philippines.svg ហ្វីលីពីន
Flag of Laos.svg ឡាវ
Flag of Indonesia.svg ឥណ្ឌូនេស៊ី
លេខាធិការដ្ឋានអាស៊ាន ចាការតា
រដ្ឋបាល
 -ប្រធាន
 -អគ្គលេខាធិការ
អង្គការតំបន់
 កម្ពុជា
Flag of Thailand.svgសុរីន ពីតស៊ូវ៉ាន់
បង្កើត ៨ សីហា ១៩៦៧
ផ្ទៃដី​សរុប ៤ ៤៧៩ ២១០,៥គម2
ចំនួន​ប្រជាជន
 - ស្ថិតិឆ្នាំ២០១០
 - ដង់ស៊ីតេ​

៦១០លាននាក់
១៣៥នាក់/គម²
GDP (PPP)
 - សរុប​
 - ក្នុងម្នាក់
ស្ថិតិឆ្នាំ២០១០
US$ ៣០៨៤ ពាន់លាន
US$ ៥ ១៣១
GDP (ធម្មតា)
 - សរុប​
 - ក្នុងម្នាក់
ស្ថិតិឆ្នាំ២០១០
US$ ១ ៨០០ ពាន់លាន
US$ ២ ៩៩៥
រូបិយវត្ថុ​ Flag of Cambodia.svg រៀល (KHR)
Flag of Thailand.svg បាត (THB)
Flag of Brunei.svg ដុល្លារប៊្រុយណេ (BND)
Flag of Malaysia.svg រីងហ្គីត (MYR)
Flag of Myanmar.svg ខ្យាត (MMK)
Flag of Vietnam.svg ដុង (VND)
Flag of Singapore.svg ដុល្លារសិង្ហបុរី (SGD)
Flag of the Philippines.svg ពេសូ (PHP)
Flag of Laos.svg គីប (LAK)
Flag of Indonesia.svg រូផ្ចា (IDR)
ល្វែង​ម៉ោង​ UTC +៦ ទៅ +១០
កែសំរួល



សមាជិក

អាស៊ានបាន​បង្កើត​ឡើង​ដោយ​រដ្ឋចំនួន​៥ ដែល​ភាគ​ច្រើន​ជាប្រទេស​នៅក្នុងតំនប់​អាស៊ីអាគ្នេយ៍ទឹក​លិច : ហ្វីលីពីន, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី និង​ថៃឡង់ដ៍
ប្រទេស​ប្រុយណេ បាន​ចូល​ជា​សមាជិក​អាស៊ាន ៦ថ្ងៃ​បន្ទាប់​ពី​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យពី​ចក្រភព​អង់គ្លេស នៅ​ថ្ងៃ៨ មករា ឆ្នាំ​១៩៨៤​ ។
រដ្ឋ​​នៅក្នុងតំនប់​អាស៊ីអាគ្នេយ៍ដី​គោក ដូចជា វៀតណាម, ឡាវ និងភូមា ត្រូវ​បាន​អនុញ្ញាត្តិ​ចូលជាសមាជិក​នៅពេលក្រោយ​ ។ វៀតណាមបាន​ចូលក្នុង​អាស៊ាននៅ​ថ្ងៃ​ទី ២៨ កក្ដដា ឆ្នាំ​១៩៩៥ ។ ប្រទេស​ឡាវ និង​ភូមា ត្រូវ​បាន​អនុញ្ញាត្តិ​ចូល​ទៅ​ក្នុង​អាស៊ាននៅ​ថ្ងៃ​ទី២៣ កក្ដដា ឆ្នាំ​១៩៩៧ព្រះរាជាណាចក្រកម្ពុជា បាន​ក្លាយ​ជាសមាជិកថ្មីស្រឡាង​ នៅ​ពេល​ដែល​ខ្លួន​ត្រូវ​បាន​អនុញ្ញាត្តិ​នៅ​ថ្ងៃ​ទី ៣០ មេសា ឆ្នាំ១៩៩៩​ ។

ប្រវត្តិ

1,280 × 909 pixels. Full resolution ‎(2,551 × 1,811 pixels, file size: 3.77 MB, MIME type: image/jpeg)
អាស៊ានត្រូវបានចុះហត្ថលេខា បង្កើតឡើងដោយប្រទេស៥ នៅទីក្រុងបាងកក ដែលរួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ កាលពីថ្ងៃ ទី ០៨ ខែសីហា ឆ្នាំ ១៩៦៧។
ប្រទេសដែលបានចូលជាសមាជិកថ្មីនៃអាស៊ានជាបន្តបន្ទាប់មាន៖

អត្ថន័យ​ទង់ជាតិ​អាស៊ាន

សមាគមនេះមាននិមិត្តសញ្ញាទៅតាមលក្ខណៈនៃប្រទេសក្នុងតំបន់ដែលមានអត្ថន័យ និងខ្លឹមសារដូចខាងក្រោម៖
  • និមិត្តសញ្ញាសមាគមអាស៊ានមាន៤ពណ៌គឺៈ
  • ពណ៌ខៀវតំណាងឲ្យសន្តិភាព និងស្ថេរភាព
  • ពណ៌ក្រហមតំណាងឲ្យសេចក្តីក្លាហាន និងភាពស្វាហាប់
  • ពណ៌សតំណាងឲ្យភាពបរិសុទ្ធ
  • ពណ៌លឿងតំណាងឲ្យវិបុលភាព និងភាពសំបូររុងរឿង។
  • ដើមស្រូវទាំង១០តំណាងឲ្យបិតាបង្កើតអាស៊ានដែលមានបំណងប្រមូលផ្តុំប្រទេសទាំងដប់នៅអាស៊ីអាគ្នេយ៍ ឲ្យក្លាយជាសមាគមដែលប្រកបដោយមិត្តភាព និងសាមគ្គីភាព។
  • រង្វង់ព័ទ្ធជុំវិញ តំណាងឲ្យឯកភាពគ្នារបស់អាស៊ាន។
  • ទង់អាស៊ាន តំណាងឲ្យសមាគមអាស៊ានមួយដែលមានស្ថេរភាព សន្តិភាព រួបរួមគ្នា និងប្រកបដោយថាមពល។
  • ពណ៌រទាំងអស់របស់ទង់អាស៊ានតំណាងឲ្យពណ៌សំខាន់ៗនៃទង់ជាតិរបស់ប្រទេសជាសមាជិកនីមួ

ទិសដៅអាស៊ាន

គោលដៅបង្កើតអាស៊ានគឺ ធ្វើសហប្រតិបត្តិការក្នុងតំបន់ ដោយឈរលើស្មារតីស្មើភាពលើវិស័យ៖
  • សេដ្ឋកិច្ច(កសិកម្ម ឧស្សាហកម្ម គមនាគមន៍ ទេសចរណ៍ ពាណិជ្ជកម្ម)។
  • វិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌ និងការងាររដ្ឋបាល។
  • តំហែរក្សា សន្ដិភាព សន្ដិសុខ ក្នុងតំបន់ តាមរយៈការគោរពដ៏ខ្ជាប់ខ្ជួននូវយុត្តិធម៌ និងគោលការណ៍ច្បាប់ទាំងឡាយក្នុងទំនាក់ទំនង រវាងប្រទេសក្នុងតំបន់ និងប្រកាន់ខ្ជាប់ខ្ជួននូវធម្មនុញ្ញសហប្រជាជាតិ
  • តំហែរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការក្នុងតំបន់ដែលមានស្រាប់។

គោលការណ៍នានា

អាស៊ានបានចេញគោលការណ៍ជាច្រើនទៀត បន្ទាប់ពី ឆ្នាំ១៩៦៧មក៖

ការបង្កើតតំបន់សន្តិភាព សេរីភាព និង អព្យាក្រឹតភាព

ZOPFAN: Zone of Peace, Freedom and Neutrality
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ១៩៧១ ZOPFAN ត្រូវបានបង្កើតឡើងនៅទីក្រុងកូឡាឡុំពួ
  • សមាជិកអាស៊ានប្ដេជ្ញា ខិតខំរក្សាតំបន់អាស៊ីអាគ្នេយ៍ ឲ្យទៅជាតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹតភាព មិនស្ថិតនៅក្រោមអន្តរាគមន៍នៃមហាអំណាចបរទេសឡើយ។
  • សមាជិកអាស៊ានខិតខំបង្កើនសហប្រតិបត្តិការឲ្យកាន់តែទូលាយ ដោយពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងគ្នា នឹងគ្នា។
  • មានបំណងបន្ធូរភាពតានតឹងអន្តរជាតិ និងធ្វើឲ្យសម្រេចបានសន្តិភាព ដ៏យូរអង្វែងមួយនៅអាស៊ីអាគ្នេយ៍។
  • គោរពបូរណភាពដែនដីរបស់រដ្ឋដទៃទៀត ដោះស្រាយដោយសន្តិវិធីរាល់ទំនាស់ជាអន្តរជាតិនានាដោយឈរលើភាពស្មើគ្នា ប្រើសិទ្ធិស្វ័យសម្រេច ដោយមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់រដ្ឋណាមួយ។

ការបង្កើត សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ

TAC: Treaty of Amity and Cooperation
ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៦ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ បានត្រូវគេចុះហត្ថលេខា ក្រោយពេលដែលឥណ្ឌូចិនទាំងមូលធ្លាក់ក្រោមការដឹងនាំរបស់ពួកកុំមុយនីស។
គោលដៅនៃសន្ធិសញ្ញានេះ គឺដើម្បីរក្សាសន្តិភាព មិត្តភាពយឺនយូរ និងសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងប្រជាជននៅក្នុងរង្វង់អាស៊ានដែលនាំទៅដល់សុពលភាព សាមគ្គីភាពរវាងគ្នា និងគ្នា។
ក្នុងទំនាក់ទំនងរវាងគ្នា និងគ្នា សមាជិកអាស៊ាន មានគោលការណ៍ដូចតទៅ៖
  • គោរពគ្នាទៅវិញទៅមកលើឯករាជ្យ អធិបតីភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃបណ្ដាប្រទេសទាំងអស់។
  • គោរពសិទ្ធិរបស់រដ្ឋនីមួយៗ ក្នុងដំនឹកនាំប្រទេសខ្លួនឲ្យចៀសផុតពីការជ្រៀតជ្រែកពីក្រៅ។
  • មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។
  • ដោះស្រាយរាល់ទំនាក់ទំនងនានាតាមមធ្យោបាយសន្តិវិធី។
  • ប្រឆាំងចំពោះការគំរាម ប្រើកម្លាំងទ័ព។
  • រួមសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងគ្នា និងគ្នា។
  • ធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែ
  • ប្រវត្តនៃប្រទេសនីមួយៗនៃប្រទេសអាស៊ានទាំង១០

ការបង្កើត តំបន់ពាណិជ្ជកម្មសេរី អាស៊ាន

AFTA: Asean Free Trade Area
ថ្ងៃទី ០១ ខែ មករា ឆ្នាំ ១៩៩៣ AFTA បានត្រូវប្រកាសបង្កើតជាផ្លូវការ។ ដំណាក់ដំបូង AFTA មានគោលដៅទាក់ទងនឹងការបញ្ចុះតម្លៃផលិតផលមួយចំនួន បន្ទាប់មកនឹងបើកឲ្យមានពាណិជ្ជកម្មសេរី។ ការបង្កើតAFTAក៏មានគោលបំណងទាក់ទាញវិនិយោគទុន និងការរកផ្សារនៅតំបន់ឥណ្ឌូចិនផងដែរ។ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី២៧ នៅ ទីក្រុងបាងកក ពីថ្ងៃទី២២ ដល់២៣ ខែកក្កដា ឆ្នាំ ១៩៩៤ បានចេញសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់សាជាថ្មីពីទិសដៅនាំAFTA៖
  • សម្រេចអនុវត្តលើកការបន្ថយតម្លៃទំនិញតាមកម្មវិធីឆ្នាំ១៩៩៤។
  • លើកទឹកចិត្តចំពោះលំនាំចូលនៃវិនិយោគទុនបរទេស។
  • ឯកភាពចំពោះការភ្ជាប់ពាណិជ្ជកម្ម ជាមួយតំបន់ដទៃទៀត ក្នុងពិភពលោកជាពហុភាគី។

នៅក្នុងកិច្ចប្រជុំលើកទី៥ ក្រុមប្រឹក្សាAFTA ដែលមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្មអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍រួមក្នុងសន្និសីទកាសែត ដែលមានជាអាទិ៖
  • ថ្ងៃទី២១ខែកញ្ញា ឆ្នាំ ១៩៩៤ ប្រកាសកាត់បន្ថយរយៈពេលអនុវត្តផែនការ ពី១៥ឆ្នាំ មកត្រឹម១០ឆ្នាំ។
  • ជម្រុញចលនាសេរីនីយកម្មក្នុងបណ្ដាប្រទេសអាស៊ាន។
  • យោងតាមការសម្រួលថ្មី ផែនការAFTAនឹងត្រូវសម្រេចបានជោគជ័យនៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០០៣ មុនគម្រោងចាស់ដែលកំណត់កាលបរិច្ឆេទដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨។
  • បញ្ចូលAFTAទៅក្នុងអគ្គលេខាធិការដ្ឋានអាស៊ាន ដើម្បីជាជំនួយដល់ដំណោះស្រាយទំនាស់ផ្នែកពាណិជ្ជកម្មផ្សេងៗ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។
ASEAN member states.svg

កិច្ចប្រជុំផ្សេងៗ

ក្រៅពីកិច្ច្កការទាំងឡាយខាងលើអស៊ានក៏មានកិច្ចប្រជុំផ្សេងដែលមានលក្ខណៈទៀងទាត់ផងដែរដែលត្រូវប្រារព្វ។ ​ទាំងនេះ គឺជាកិច្ចប្រជុំគណៈរដ្ខមន្រ្តីនិគណៈកម្មាធិការតូចៗកិច្ចប្រជុំភាគច្រើនផ្តោតទៅលើប្រធានបទជាក់លាក់ដូចជាការការពារ,បរិ ស្ថាននិងត្រូវបាបចូលរូបដោយអគរដ្ខទូតដែលតំងអោយមន្រ្តីរដ្ដាភិបាល

ការបង្កើត វេទិកាតំបន់អាស៊ាន

ARF: ASEAN Regional Forum
ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៩៩៤ បានប្រកាសការបង្កើតARFនេះឡើងជាផ្លូវការ។ ក្នុងបំណងរឹតចំណងមេត្រីភាពក្នុងបណ្ដាប្រទេសអាស៊ាន និងបណ្ដាប្រទេសនានានៅតំបន់អាស៊ីប៉ាស៊ីភិច។ បច្ចុប្បន្ននេះ អាស៊ានមិនត្រឹមតែជាសមាគមមួយដែលមានទិសដៅធ្វើសហប្រតិបត្តិការខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាស៊ានបានធ្វើសកម្មភាពយ៉ាងសកម្ម លើការងារនយោបាយ និងសន្តិសុខផងដែរ។ ARFមានតួនាទីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងតំបន់អាស៊ីប៉ាស៊ីភិច ដោយការចរចានានាលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខក្នុងតំបន់៕

កិច្ចប្រជុំបីផ្សេងទៀត

Another three អាស៊ាន បូកបីគឺជាអាស៊ានមួយដែលផ្តោតទៅលើការប្រជុំរវាងអស៊ាន និងបណ្តាប្រទេសផ្សេងៗទៀតចិន,ជប៉ុន,កូរ៉េខាងត្បូង,និងជាមួយ អាស៊ានរបស់ខ្លួនដែលត្រូវបានប្រារព្វក្នុងកំឡុងពេលដែលអាស៊ានបញ្ជូនទៅ។ រហូតមលដល់ពេលបច្ចុប្បន្ននេះមានសមាជិកមូយចំនួន នៅមិនទាន់បានបង្កើតនូវតំបន់សេដ្ឌកិច្ចសេរីនៅឡើយនោះទេ (ហ្វេសធីអេ),កិច្ចប្រជុំរបស់ហ្វេសធីអេរបស់ពូកគេនិងត្រូវប្រារព្វឡើង នៅចុងឆ្នាំ២០១២ខាងមុងនេះ។

ការប្រជុំអាស៊ីអឺរ៉ុប

Asia-Europ-Meeting ការប្រជុំអាស៊ីអឺរ៉ុប(អេអេសអ៊ីអឹម)គឺជាដំនើរការនៃកាពភាក្សាមួយជាផ្លូវការដែលបានចាប់ផ្តើមឡើងនៅក្នុឆ្នាំ១៩៩៦ជាមួយនិង ការរឹតចំណងសហប្រតិបត្តការរវាងបណ្តាប្រទេសទាំងឡាយនៅក្នុងអឺរ៉ុបនិអាស៊ី,ជាពិសេសនោះសមាជិករបសសហភាពអឺរ៉ុប និងអាស៊ី។អាស៊ានត្រូវបានតំនាងដោយរដ្ឋលេខាធិការ។ជាដៃគូមួយក្នុងចំណោមដៃគូរ៤៥របស់អេអេសអ៊ីអឹម។វាជាការតែងតាំ ងតំនាងដើម្បីអង្គុយលើកៅអីបរទេសរបស់មូលនិធិអាស៊ីអឹរ៉ុប(អេអេសអ៊ីហ្វេស)។

សមាសភាពកំពូលរ៉ូស៊ីអាស៊ាន

ASEAN-Russia Summit កិច្ចប្រជុំកំពុលរបស់រ៉ូស៊ីអាស៊ានគឺជាកិច្ចប្រជុំរបស់សមាជិកមេដឹកនាំរដ្ឋឬប្រទេសប្រចាំឆ្នាំជាមួនិងប្រធានាធិបបតីរបស់ទេសរ៉ូស៊ី។

កិច្ចប្រជុំអគ្គរដ្ឋទូតបរទេសរបស់អាស៊ាន

ASEAN Foreign Ministers Meeting កិច្ចប្រជុំប្រចាំឆ្នាំរបស់អាស៊ាននិងត្រូវបានប្រារព្វឡើងនៅក្នុងទីក្រុងបាលីពីថ្អទី១៦ដល់ថ្ងៃទី២៣ខែកក្កដា២០១១។ ប្រទេសឥណ្ឌូនេស៊ីនិងស្ន៊សុំអោយបង្កើតការអ្វើដំនើររួមមួយក្នុងតំបន់របស់អាស៊ី។