គេហទំព័រសំបុករៀន សូម​បង្ហាញ​ពី​របៀប​ដាក់ Effect ព្រិល​ធ្លាក់​សម្រាប់ Blogger ដែល​ដាក់​ជា​កូដ​សុទ្ធ​មិន​ប្រើ​រូបភាព ដើម្បី​កុំ​ឲ្យ​​លឿន​ផ្ទុក (load) ​យឺត។ កូដ​​ព្រិល​នេះ​អាច​ដូរ​ពណ៌​បាន ទៅតាម​ចំណូល​ចិត្ត​លោកអ្នក  សូម​មើល​គំរូ​នេះ​សិន​មុននឹង​ដាក់។


៙ របៀប​ដាក់​កូដ​ព្រិល​ធ្លាក់​ក្នុង template ប្លក ៖

- កត់ត្រា​ចូល (log in) ក្នុង​គណនី​ប្លក​របស់​លោកអ្នក។
- លោកអ្នក​​គួរ​តែ បម្រុង​ទុក Template ប្លក​លោក​អ្នក​សិន​ បង្ការ​ក្រែងលោ​​ដាក់​កូដ​ទៅ​ខុស​។
- ចូល​ទៅ Template >> Edit HTML >> Proceed (សូម​មើល​រូប​ខាង​ក្រោម)

- ស្វែង​រក​ពាក្យ​​​ថា  </head>  (បើ​​​ចង់​លឿន​សូម​ចុច F3 ឬ Ctrl+F រួច​វាយ​ពាក្យ​ស្វែងរក​ក្នុង​ប្រអប់​ស្វែងរក​របស់ Browser)។
- ចម្លង​កូដ ព្រិល​ធ្លាក់ ​ខាង​ក្រោម​យក​ទៅ​បិទភ្ជាប់ ពី​លើពាក្យ </head> រួច​ចុច​ឆ្នុច Save temblate ដើម្បី​ចងចាំ។ (សូម​មើល​រូប​ខាង​ក្រោម)
 កូដ​ព្រិល​ធ្លាក់​សម្រាប់​ប្លក
<script type="text/javascript" src="http://bloggertrix.googlecode.com/files/snowstorm.js"></script>

<script type="text/javascript">
snowStorm.snowColor = '#99ccff'; // blue-ish snow!?
snowStorm.flakesMaxActive = 80;  // show more snow on screen at once
snowStorm.useTwinkleEffect = true;
</script>

- លោកអ្នក​ដែល​អាច​កែ​ត្រង់៖
     #99ccff : ទៅ​ជា​តម្លៃ​ពណ៌​ដែល​លោកអ្នក​ពេញ​ចិត្ត ចុច​ទី​នេះ​មើល​តម្លៃ​ពណ៌។
     80 : ជា​​ចំនួន​គ្រាប់​ពិល។
- រួច​រាល់​សម្រាប់​ការ​ដាក់​កូដ​ព្រិល​ចូល​ក្នុង template ប្លក៕

***ឬ​ក៏​មើល​របៀប​ដាក់​មួយ​នេះ​វិញ សូម​ចុច​​ត្រង់នេះ។