បើនិយាយពីបណ្ដាញសង្គមហ្វែសប៊ុក (facebook) វិញពិតជាល្បីល្បាញណាស់នៅក្នុងប្រទេសយើងអាឡូវ ហើយក៏គួរឱ្យបារម្មណ៍  :cry: ណាស់ដែរ។ ព្រោះថាសូម្បីតែក្មេងៗ ក៏ចេះលេងហ្វែសប៊ុកដែរ ហើយវាពិតជាប៉ះពាល់ដល់ការសិក្សាខ្លាំងមែនទែន បើនិយាយពីយុវវ័យវិញ ៩០ភាគរយហើយ ដែលដឹងនឹងចេះលេងបណ្ដាញសង្គមមួយនេះ។ មានអ្នកខ្លះស្ទើរភ្លេចបាយភ្លេចទឹក, អ្នកខ្លះឈឺក៏នៅតែលេង, អ្នកខ្លះទៀតគ្រាន់តែភ្ញាក់ពីដំណេកក៏ទាញទូរសព្ទមកលេងហ្វែសប៊ុកសិនដែរ រហូតទាល់តែដុសធ្មេញហើយ ក៏នៅតែលេង។ សមដូចលោកសាស្ត្រាចារ្យៗ ដែលនិពន្ធបទចម្រៀងក្នុងផលិតកម្មរ៉ុក ឱ្យតារា Rock girl ច្រៀងដែលមានចំណងជើងថា​ Facebook Lover
 [audio:http://khmerplayer.com/mp3/ROCK_VOL115_01.mp3]
អាហេ! :-P  ដូចជាផ្សព្វផ្សាយឱ្យហ្វែសប៊ុកច្រើនពេកហើយ តោះ! ចូលសាច់រឿងយើងវិញ។
តើលោកអ្នកធុញទ្រាន់នឹងបណ្ដាញសង្គមហ្វែសប៊ុកហើយឬនៅ?
ប្រសិនបើលោកអ្នកមានការធុញទ្រាន់នឹងហ្វែសប៊ុកហើយ ប្រញ៉ាប់លុបគាត់ចោលទៅ ដោយអនុវត្តន៍នូវវិធីដូចខាងក្រោមៈ
  1. សូមចូលទៅគណនីហ្វែកប៊ុករបស់លោកអ្នក
  2. ចុចលើ Home => Account Setting => Security => Deactivate your account
  3. បន្ទាប់សូមជ្រើសរើស (Select) ថាហេតុអ្វីបានជាយើងចង់ Deactivate ហ្វែសប៊ុក? => ហើយចុចលើប៊ូតុង Confirm
  4. សូមបំពេញពាក្យសម្ងាត់ (Password) => រួចចុចលើប៊ូតុង Deactivate now
  5. ចំនុចចុងក្រោយបំពេញអក្សរ (ខែពឆា) ដែលគេបង្ហាញ => ចុចប៊ូតុង Submitជាការស្រេច៕