
តើអ្នកទាំងអស់គ្នាធ្លាប់មើលវីដេអូក្នុង
Youtube.com
ដែរឬទេ? ចូលចិត្តវាក៏អត់? ហើយចង់ទាញយកវាទុកមើលទៀតទេ?
ខ្ញុំបានមើលវីដេអូនៅលើ Youtube ជាច្រើនតែពុំបានទាញយកវានោះទេ
គឺគ្រាន់តែមើលរួចហើយគឺខ្ញុំអាចទទួលបានវីដេអូទាំងអស់នោះដោយ
ស្វ័យប្រវត្តិតែម្តង ។ តើអ្នកចង់ដឹងពីវិធីសាស្រ្តនេះដែរឬទេ
អូខេចាំខ្ញុំបង្ហាញអំពីពីវិធីនេះដូចខាងក្រោម៖
មុននឹងបន្តការអានប្រកាសនេះ
អ្នកត្រូវតែដឹងថាវិធីនេះគឺដំណើរការក្នុង Windows
ហើយត្រូវប្រើកម្មវិធីរុករកដូចជា Firefox, Chrome និង Opera
ចំពោះកម្មវិធីរុករកផ្សេងៗទៀតអត់ដឹងដំណើរការឬក៏អត់ទេ ។
តោះចាប់ផ្តើម៖
1. ប្រសិនបើអ្នកចូលចិត្តវីដេអូណាមួយនៅលើ Youtube.com សូមចូលទៅកាន់ Start menu ហើយវាយពាក្យ
%temp% បន្ទាប់មកចុច
Enter ។
2. សូមមើលទៅថតឯកសាររបស់
%temp%

ខ្ញុំ
មានវីដេអូ Youtube ពីរ មួយក្នុងចំណោមនោះគឺបានផ្ទុកពេញហើយ
ហើយអាមួយទៀតកំពុងតែផ្ទុក ។
តើអ្នកដឹងឯកសារនៃវីដេអូនោះដោយរបៀបណា? ខ្ញុំនឹងប្រាប់អ្នក ឈ្មោះ
ឯកសារ ទាំងនោះជាធម្មតាគឺ
flaxxxx.tmp ហើយប្រសិនបើវីដេអូកំពុងតែផ្ទុកនោះ សូមចុច
F5 ឱ្យជាប់នៅលើថតឯកសារនោះ ហើយត្រូវចំណាំថាទំហំរបស់គឺតែងតែប្រែប្រួលជានិច្ច ។
3.
ឥឡូវនេះអ្នកប្រាកដជាយល់អំពីការស្វែងរកឯកសារវីដេអូទាំងអស់នោះ
ហើយ
បន្ទាប់មកទៀតគឺត្រូវចាំរហូតទាល់តែវីដេអូទាំងអស់នោះផ្ទុកឱ្យ
បានពេញលេញសិន ( ឬទំហំឯកសារឈប់ប្រែប្រួល)
ដូចមានបង្ហាញក្នុងរូបខាងក្រោមនេះ៖
4. ឥឡូវនេះអ្នកត្រូវដំឡើងកម្មវិធីដ៏តូចមួយដែលមានឈ្មោះថា
Unlocker
ជាកម្មវិធីឥតគិតថ្លៃ អ្នកត្រូវការវាដើម្បីចម្លងឯកសារវីដេអូ (
អ្នកមិនអាចម្លងឯកសារមួយដែលប្រើរួចហើយដោយគ្មានកម្មវិធីនេះបាន
នោះទេ) ដូច្នេះត្រូវតែដំឡើងវាជាចាំបាច់ ។
5. R-Click នៅលើវីដេអូរបស់អ្នកហើយជ្រើសរើសយក Unlocker
6. ជ្រើសយក
Copy
7.
ឯកសារមួយរក្សាទុកក្នុងប្រអប់ដែលលេចឡើង ។
អ្នកអាចប្រើចំណងជើងនៃវីដេអូនោះ ពីទំព័ររបស់ Youtube
ហើយត្រូវប្រាកដថាវាបញ្ចប់ដោយកន្ទុយ
.flv