អ្នក​ប្រើ​ iPhone ទាំង​អស់​​បើ​សិន​ចង់​ទាញ​យក​កម្មវិធី​ដោយ​ឥត​គិត​ថ្លៃ ចាំ​បាច់​ត្រូវ Jailbreak ជា​មុន​សិន ទើប​អាច​ចូល​ទៅ​ក្នុង Cydia បាន ព្រោះ​ថា Cydia មាន​ Source ច្រើន​​ សម្រាប់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាញ​យក។
ទំព័រនេះ Sabay សូម​បង្ហាញ​ពី​កម្មវិធី​មួយ ដែល​អាច​ឲ្យ​មិត្ត​អ្នក​អាន​ទាញ​យក​កម្មវិធី​ពី iPhone និង iPad ដោយ​ឥត​​គិត​ថ្លៃ និង​​មិន​ចាំ​បាច់​ Jailbreak , មាន Apple ID ឬ​ក៏​កម្មវិធី iTune នោះ​ទេ។ កម្មវិធី​នោះ​មាន​ឈ្មោះ​ថា Kuiyong ជា​​កម្មវិធី​ភាសា​ចិន។ ចុច​ទី​នេះ ដើម្បី​ទាញ​យក និង​តំឡើង​ចូល​ទី​ក្នុង​កុំព្យូទ័រ​របស់​អ្នក។
បើក​កម្មវិធី​អ្នក​នឹង​បាន​ឃើញ​ផ្ទាំង​ដូច​រូប​ខាង​ក្រោម​នេះ៖

វាយ​ឈ្មោះ​កម្មវិធី ​ឬ​ក៏​ហ្គេម​ដែល​អ្នក​ចង់​ទាញ​យក បន្ទាប់​មក​ Connect ទូរសព្ទ​ឬ​ក៏ iPad របស់​អ្នក​ទៅ​កម្មវិធី Kuiyong។ វិធី​បញ្ចូល​កម្មវិធី​ដែល​បាន​ទាញ​យក សូម​មើល​រូប​ខាង​ក្រោម។
កម្មវិធី​ខាង​លើ​គឺ​មាន​តែ​ភាសា​ចិន​តែ​មួយ​ប៉ុណ្ណោះ សម្រាប់​ភាសា​អង់គ្លេស​នឹង​ចេញ​ឆាប់ៗ​នេះ៕