តើវិធីសាស្ត្រនៃការធ្វើមានលក្ខណៈយ៉ាងណា?ដូចនេះ សំបុករៀន នឹងបង្ហាញអំពីវិធីសាស្ត្រនោះដូចតទៅ៖
វិធីបើកចូលកម្មវិធី
១. ដំបូងចូលទៅក្នុង Start menu រួចចុចក្នុង Search រួចវាយពាក្យ eudcedit បន្ទាប់មកចុច Enter ។
២. បន្ទាប់មកវានឹងចេញផ្ទាំង Select Code មួយ ដូចនេះយើងត្រូវចុចប្រអប់ (E000) ហើយចុច OK។
វិធីគូសនិងបង្កើតអក្សរ
១. ពេលនេះវានឹងចេញផ្ទាំងមួយទៀតដើម្បីឱ្យយើងអាចគូសបាន។
២. យើងត្រូវចុចរូបខ្មៅដៃនៅខាងឆ្វេងដើម្បីគូសអក្សររបស់អ្នក។
៣. ចុចលើរូប Eraser នៅខាងឆ្វេងដើម្បីលុបកំហុសរបស់អ្នក។
៤. អ្នកអាចចុចលើ View ហើយរើសយកពាក្យ Show Outline ដើម្បីបង្ហាញពី Outline របស់អក្សររបស់អ្នក។
៥. អ្នកអាចស្វែងរកជំនួយនិង Reference បានដោយចុចលើពាក្យ Window ហើយចុចលើ Reference ។
នៅពេលនោះអ្នករកពុម្ពអក្សរដែលមានស្រាប់ដើម្បីជាជំនួយដល់អ្នកបាន រួចចុច OK ។
វិធីរក្សាទុកតួអក្សររបស់អ្នក
នៅពេលដែលអ្នកបានរចនាតួអក្សររួចអ្នកត្រូវរក្សាតួអក្សររបស់អ្នកទុកដូច្នេះអ្នកត្រូវ៖
១. ចុចលើ Edit រួចចុចយក Save Character។
២. បន្ទាប់មកអ្នកត្រូវចុចលើ Edit រួចចុចលើ Select Code។
៣. នៅពេលផ្ទាំងនេះចេញមកគឺអ្នកអាចមើលពី Code របស់តួអក្សររបស់អ្នកបាន។
៤. ប្រសិនបើអ្នកចង់បង្កើតតួអក្សរថ្មីមួយទៀតអ្នកគ្រាន់តែចុចលើ ប្រអប់ថ្មីមួយទៀតទៅតាមប្រភេទអក្សររបស់វារួចចុច OK។
វិធីប្រើប្រាស់ពុម្ពអក្សររបស់អ្នក
បន្ទាប់ពីអ្នកបានរចនានិងរក្សាទុកពុម្ពអក្សររបស់អ្នករួចហើយនៅ ពេលនេះអ្នកត្រូវតែយកវាមកប្រើប្រាស់ដូចនេះអ្នកត្រូវធ្វើតាម វិធីដូចខាងក្រោម៖
១. បើកចូលទៅកាន់កម្មវិធី Word របស់អ្នកជាមុនសិនដូចជាកម្មវិធី Microsoft word ជាដើម។
២. បន្ទាប់មកអ្នកត្រូវចុចប៊ូតុងStart ហើយចុចលើ All Program => Accessories => System Tools ហើយចុចលើ Character Map។
៣. បន្ទាប់មកត្រូវចុចលើ Font ហើយចុចទាញ Cursor ចុះមកក្រោមរួចជ្រើសរើសយក All Font (Private Characters)
៤. ចុចពីរដងលើតួអក្សរទាំងនោះមួយម្ដងៗ។
៥.បន្ទាប់មកចុចលើ Copy។
៦. អ្នកត្រូវចូលទៅកម្មវិធី Word របស់អ្នកដូចជាកម្មវិធី Microsoft word របស់អ្នករួចចុច Ctrl+V ឬ ចុច Mouse ស្ដាំរួចចុច Paste។
នៅទីបញ្ចប់អ្នកប្រាកដជាឃើញពុម្ពអក្សរដែលអ្នកទើបតែបង្កើតជា មិនខាន។ ដូចនេះអ្នកអាចរីករាយនឹងអក្សរថ្មីរបស់អ្នកយ៉ាងងាយស្រួលនិងពិសេស សម្រាប់អ្នកយកទៅប្រើប្រាស់ទៅតាមតម្រូវការផ្សេងៗ៕