Free-OCR.com ជាកម្មវិធីនៅលើអនឡាញ ដែលអាចឱ្យលោកអ្នកធ្វើការពន្លាពីអក្សរនៅលើរូបភាពផ្សេងៗឱ្យមកជា text ធម្មតា។ សេវាកម្មនេះគឺផ្ដល់ជូនដោយឥតគិតថ្លៃ ហើយក៏លោកអ្នកមិនចាំបាច់ពិបាកចុះឈ្មោះ (register) ឬក៏តម្រូវឱ្យលោកអ្នកបញ្ចូលអាសយដ្ឋានអ៊ីម៉ែលអ្វីនោះដែរ។

លោកអ្នអាចបញ្ចូលឯកសាររូបភាពជាប្រភេទៈ JPG, GIF, TIFF, BMP និង PDF ហើយទំហំឯកសាររូបភាពទាំងនោះមិនឱ្យធំជាង ២មេកាបៃ និងខ្ពស់ជា ៥០០ភិចសែល នោះទេ។ Free-OCR នៅ​អាច​ដោះស្រាយ​រូបភាព​ដែល​មាន​អត្ថបទ​ច្រើន​ភាសា​បន្ថែម​ទៀតដូចជា​: Bulgarian​, កា​តា​ឡាន​, ឆែក​, ដាណឺម៉ាក​, ហូ​ឡង់​, អង់គ្លេស​, ហ្វាំងឡង់​បារាំង​អាល្លឺម៉ង់​ក្រិក​ហុងគ្រី​, ឥណ្ឌូ​នេ​ស៊ី​អ៊ីតាលី Latvian​, Lithuanian​, រវេ​, ប៉ូឡូញ , ព័រទុយហ្គាល់​, រ៉ូម៉ានី​រុស្ស៊ី Serbian​, ស្លូវ៉ាគី​, Slovene អេស្ប៉ាញ​ស៊ុ​យ​អ៊ែ​ត​, Tagalog​, ទួរគី​, អ៊ុយក្រែន​, វៀតណាម​ ។