ភាគច្រើននៃការថត Screen កុំព្យូទ័រច្រើនតែជាប្រភេទ Video ហើយបើយើងចង់ឱ្យវាទៅជារូបភាពមានចលនានោះគឺត្រូវមានកម្មវិធី បម្លែងពីរ បីតង់! នេះហើយជារឿងខ្ជិល។ ចៃដន្យអី មិត្តខ្ញុំ (សម្លាញ់អាប់) បានឲ្យកម្មវិធី GifCam នេះមកខ្ញុំ ធ្វើឲ្យខ្ញុំងាយស្រួលណាស់ដោយថតផ្ទាល់ហើយចេញលទ្ធផលជារូប ភាពមានចលនាតែម្តង។ ការ Record Screen កុំព្យូទ័រ ហើយរក្សាទុកជាប្រភេទ Gif ដែលមានចលនាដោយប្រើប្រាស់កម្មវិធី GifCam ដែលវាជាប្រភេទកម្មវិធី Portable មានន័យថាកម្មវិធីនេះអ្នកអាចប្រើដោយមិនបាច់ធ្វើការ តម្លើងឡើយ គ្រាន់តែចុចពីរដងទៅលើកម្មវិធីនោះជាការស្រេច។
- ឈ្មោះកម្មវិធី ៖ GifCam
- ទំហំ ៖ 1.51 MB
- ប្រភព ៖ អាឡប់
- ទីតាំងទាញយក ៖ My Google Drive