ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស២ដែលកំពុងអុកឡុកក្នុងទីផ្សារ smartphone គឺ Apple និង Samsung
ត្រូវបានគេរំពឹងថានឹងដណ្ដើមគ្នាយកពានទូរសព្ទល្អបំផុតប្រចាំ
ឆ្នាំ ឬ Phone of the Year នៅក្នុងកម្មវិធីពានរង្វាន់បច្ចេកវិទ្យា T3
Awards ឆ្នាំនេះ ប៉ុន្តែទីបំផុតក្រុមហ៊ុន HTC ឯណោះវិញទេដែលជាអ្នកឈ្នះ។
ទូរសព្ទ HTC One
របស់ក្រុមហ៊ុន HTC
បានវាយបំបាក់គូប្រជែងជាបេក្ខភាពដណ្ដើមពាននេះចំនួន៥ផ្សេងទៀត
គឺ Apple iPhone 5, Sony Xperia Z, Samsung Galaxy S4, Nokia Lumia 925 និង
BlackBerry Z10 ដើម្បីក្លាយជា Phone of the Year ក្នុងឆ្នាំ២០១៣ នេះ។
មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមហ៊ុនតៃវ៉ាន់មួយនេះ ក៏បានឈ្នះពាន T3
Design Award និង Gadget of the Year ផងដែរ។

យ៉ាង
ណាក្ដី ទោះមិនឈ្នះក្នុងផ្នែកទូរសព្ទក៏ពិតមែន ក៏ Apple និង
Samsung មានឈ្មោះក្នុងបញ្ជីពានក្នុងផ្នែកផ្សេងនោះដែរ។ ជាក់ស្ដែង
Apple បានឈ្នះពានរង្វាន់២ គឺកុំព្យូទ័រល្អបំផុតប្រចាំឆ្នាំ ឬ
Computer of the Year (Mac Book Air 11 Inch) និង Tablet of the Year (iPad
Mini)។ ចំណែក Samsung វិញ បានឈ្នះពានរង្វាន់ Brand of the Year។
ចំណែកក្រុមហ៊ុន Sony
បានឈ្នះពានរង្វាន់២ គឺកាមេរ៉ាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Sony
Nex-6) និងទូរទស្សន៍ល្អបំផុតប្រចាំឆ្នាំ ( Sony Bravia KD-65X9005A)។
តោះ! ចង់ដឹងថាពានរង្វាន់ទាំងអស់នៅ T3 Awards ឆ្នាំនេះ បានទៅក្រុមហ៊ុន និងផលិតផលណាខ្លះ សូមមើលដូចខាងក្រោមនេះ៖