Gmail ជា​គណនី​អ៊ីមែល​ដែល​ផ្ដល់​ឲ្យ​បើក​ប្រើ​ដោយ​មិន​គិត​ថ្លៃ​ពី​ក្រុមហ៊ុន Google ។ ដោយ​ឡែក​​បើ​យើង​​ប្រៀប​ធៀប​ទៅ​បណ្ដាញ​សង្គម​ Facebook ដែល​ផ្ដល់​ឲ្យ​ប្រើប្រាស់​ដោយ​មិន​គិត​ថ្លៃ​ដូច​គ្នា​នោះ​យើង​ឃើញ​ថា​ Facebook មិន​បាន​ផ្ដល់​បន្ថែម​នូវ​​ការ​ដាក់​ ស្ដាយ​ផ្ទៃ​នោះ​ទេ គឺ​វា​មាន​ត្រឹម​អ្វី​ដែល​ក្រុមហ៊ុន​បាន​កំណត់​​ឲ្យ​តែ​ប៉ុណ្ណោះ តែ​ចំពោះ​ Gmail គឺ​​​វា​មាន​ចំណុច​បន្ថែម​ស្តាយផ្ទៃ​ដែល​​អាច​ធ្វើ​ឲ្យ​គណនី​របស់​​អ្នក​​ មើលទៅ​មាន​ភាព​ស្រស់​ស្អាត​ ។ លើស​ពី​នេះ​​ពេល​ដែល​អ្នក​ដាក់​ស្តាយ​ផ្ទៃ​រួច​ហើយ​វា​នឹង​រក្សារ​នៅ​ជាប់​ គណនី​អ្នក​ជា​រៀង​រហូត​មិន​ថា​អ្នក​​ចូល​ទៅ​កាន់​គណនី Gmail ​តាម​ម៉ាស៊ីន​កុំព្យូទ័រ​ណា​នោះ​ទេ ។ ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​តុបតែង​នូវ​គណនី​ Gmail របស់​អ្នក​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​​សូម​ធ្វើ​តាម​របៀប​ខាង​ក្រោម ។

សូមទស្សនាវិដេអូដែលក្រុមសំបុករៀនបានបង្កើត