
ដោយឡែកនៅខណៈដែលទូរស័ព្ទទំនើបទាំងពីរទើបតែបានចេញមិនទាន់បាន ប៉ុន្មានខែផងនោះ ពេលនេះរូបភាពនៃទូរស័ព្ទទំនើបប្រភេទ Phablet របស់ Nokia មួយម៉ូដែលទៀតត្រូវបានលេចចេញមុនថ្ងៃប្រកាសចេញជាផ្លូវការដោយ ក្រុមហ៊ុន ។ ទូរស័ព្ទទំនើបមួយនោះគឺ Nokia Lumia 929 ហើយបើយោងតាមប្រភពពីគេហទំព័រ TheVerge បានឲ្យដឹងខ្លះៗពីលក្ខណសម្បត្តិបច្ចេកទេសរបស់ Nokia Lumia 929 ដែលមានដូចជា៖ អេក្រង់ទំហំ 5-inch កម្រិតភាពច្បាស់ 1,080p Full HD កាមេរ៉ាទំហំ 20 MP PureView រីឯប្រភពមួយទៀតដែលចេញកាលពីចុងខែកញ្ញា បានរំពឹងថាទូរស័ព្ទទំនើបមួយនេះនឹងមានអេក្រង់ទំហំប្រហែល 4.5-inch ទៅ 5-inch ជាមួយកម្រិតភាពច្បាស់ 1,080p (Full HD) កាមេរ៉ាទំហំ 20 MP PureView (មាន Carl Zeiss lens) ។ លក្ខណសម្បត្តិបច្ចេកទេសមួយចំនួនទៀតរួមមាន៖ បច្ចេកវិទ្យា NFC, LTE, Wi-Fi 802.11 ac Bluetooth 4.0 និងដំណើរការដោយ Windows Phone 8 ។
សូមបញ្ជាក់ថាលក្ខណសម្បត្តិបច្ចេកទេសទាំងនេះមិនទាន់ត្រូវបាន បញ្ជាក់ជាផ្លូវការដោយក្រុមហ៊ុន Nokia នៅឡើយទេ វាគ្រាន់តែជាការរំពឹងទុករបស់ប្រភពខាងលើតែប៉ុណ្ណោះ ចំពោះលក្ខណសម្បត្តិបច្ចេកទេសពិតយ៉ាងណារបស់ Nokia Lumia 929 សូមប្រិយមិត្តរង់ចាំតាមដានជាមួយយើងខ្ញុំ ៕