ជាការពិតណាស់ Samsung Galaxy Note 3 គឺជាស្មាតហ្វូនមួយដែលមានទំហំអេក្រង់ ធំជាងគេ រហូតដល់ទៅ ៥,៧ អ៊ីង វាពិតជាមានភាពសាកសម
ណាស់ សម្រាប់ស្មាតហ្វូនមួយនេះ ដោយនៅពេលនេះ អ្នកជំនាញក៏បានធ្វើ
ការសាកបងទៅលើ ភាពធន់របស់វា តាមរយៈការទម្លាក់។

វាពិតជាមាន ភាពភ្ញាក់ផ្អើល ក្នុងការបង្ហាញនូវ ទស្សនីយ៍ភាពថ្មីមួយនេះ ខណៈ
នោះដែរ ស្មាតហ្វូន មួយនេះ បានធ្លាក់ចុះក្រោម ដោយកម្ពស់នៃ ការធ្លាក់ចុះនេះ
គឺគិតចាប់ពីត្រឹមទ្រូង របស់បុរសនោះ។

គួរបញ្ជាក់ផងដែរថា នៅមុននេះ iPhone 5c និង iPhone 5S ក៏ត្រូវបានធ្វើការ
សាកល្បង ដូចគ្នានេះផងដែរ ប៉ុន្តែភាពធន់របស់ iPhone 5c និង iPhone 5S
ប្រសើរជាង Samsung Galaxy Note 3៕