Samsung នឹង​ដាក់​ចេញ​នូវ​ទូរស័ព្ទ​ទំនើប Galaxy S4 mini ដែលមាន​ទំហំ​តូចជាង​មុន​ចូល​ទៅ​ក្នុង​ទីផ្សារសហរដ្ឋអាមេរិក នៅ​ខែ​ក្រោយនេះ។ វាមាន​អេក្រង់ 4.3អ៊ីញ​ ខណៈ​ដែល​អេក្រង់ S4 ជាធម្មតាមានទំហំ 5អ៊ីញ។ តែទោះជាយ៉ាងណា Galaxy S4 mini នៅតែ​មាន​អេក្រង់​ធំ​ជាង iPhone 5s ដែល​ចេញចុង​ក្រោយ​បំផុត​ដដែល​។
គេពុំទាន់​ឃើញ​មាន​នូវ​ការ​ប្រកាសអំ​ពី​តម្លៃរបស់ mini​ នេះទេ​ ក៏ប៉ុន្តែ​គេប៉ាន់​ស្មានថា​វាមាន​តម្លៃ $100 ជាមួយកិច្ច​ព្រមព្រៀង​រយៈពេល 2ឆ្នាំ។ ក្រុមហ៊ុន Samsung បាន​បញ្ជាក់​ថា​ជា​មួយ​នឹង​ការ Update កម្មវិធី វានឹង​​ធ្វើអោយ mini ស្គាល់គ្នា​ជាមួយនឹង Galaxy Gear ដែល​ជា​ប្រភេទ​នាឡិកា​កុំព្យូទ័រ។


samsung-galaxy-s4-mini-I9190-3
k-bigpic
ប្រភពពត៌មាន៖ The EconomicTimes