កាលពីប្រកាសមុនខ្ញុំបានលើកពីការកែតម្រូវពណ៌មកបង្ហាញ តែពេលនេះខ្ញុំនឹងបង្ហាញពីរបៀបប្តូរពណ៌(Color Replacement) ដែលខ្ញុំលើកពីការប្តូរពណ៌ក្រូច(មើលរូប)នេះ មកបង្ហាញតែម្តង។


  • អ្វីដែលអ្នកត្រូវការដំបូងគឺរូចក្រូចមួយ សូមចុចលើអក្សរ ” ទាញយករូបក្រូច” ។ បន្ទាប់​មក​បើក​វា​ចូល​ទៅ​ក្នុង​កម្មវិធី Adobe Photoshop របស់​អ្នក ដោយ​ចុច Ctrl+O រួច​ចុច​លើ​ប្រអប់ Open ។
  • កិច្ចការ​បន្ត​គឺ​ចុច​លើ​រូប Brush រួច​ជ្រើសយក Color Replacement Tool (B) (មើលរូប) ។

  • បន្ទាប់មកទៀតជ្រើសពណ៌ Foreground របស់អ្នក បន្ទាប់ចុច OK (មើលរូប) ។

  • ក្រោយពីជ្រើស Foreground ហើយ យើងចាប់ផ្តើមធ្វើការផាត់ពណ៌តាមកន្លែងដែលយើងចង់បាន (មើលរូប) ។

  • ធ្វើ​បែប​នេះ​នៅ​កន្លែង​ផ្សេង​ទៀត​ដោយ​ប្រើ​ពណ៌​ផ្សេងគ្នា បើ​អ្នក​ផាត់​លើស​ អ្នក​អាច​ធ្វើ​ការ​លុប​ចេញ ដោយ​ប្រើ History Brush Tool (Y) ព្រោះ​វា​អាច​ធ្វើការ​លុប​លើ​ការ​ផាត់​ដោយ​មិន​ប៉ះពាល់ដល់រូប ។

  • បើ Brush របស់អ្នកធំពេកអ្នកអាចបន្ថយវាទៅតាមទំហំដែលអ្នកចង់បាន (មើលរូប) ។

  • ការផាត់ក្លែបក្រូចរួចរាល់ហើយ អ្នកអាចផាត់សំបកឬក្រូចផ្សេងទៀតដោយប្រើ Tools ដដៃលនេះ ។

បញ្ចាក់៖ Tool នេះ​អាច​ប្រើ​ដើម្បី​ប្តូរ​តាម​កន្លែង​មួយៗ ដែល​យើង​ចង់​បាន ហើយ​វា​ប្តូរ​ទៅ​តាម​ការ​ផាត់​របស់​យើង ។ សម្រាប់​ពណ៌ស និង ពណ៌ខ្មៅ​គឺ​ពិបាក​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​ណាស់​ !
អ្នកអាចផាត់ប្តូរពណ៌លើរូបផ្សេងទៀត មិនមែនត្រឹមតែរូបក្រុចនេះទេ ^^។
ប្រភព៖ HappyPhotoshop