កាលពីពេលថ្មីៗនេះ យើងធ្លាប់ទទួលបាននូវព័ត៌មានថា
មានការលេចចេញនូវទូរស័ព្ទទំនើប Samsung Galaxy Note 3 ថ្មី
ដែលមានពណ៌មាស ។ ដោយឡែកពេលនេះទូរស័ព្ទទំនើប Galaxy Note 3
ថ្មីចំនួនបីពណ៌ ត្រូវបានក្រុមហ៊ុន Samsung ប្រកាសចេញជាផ្លូវការហើយ ។
ទូរស័ព្ទ Samsung Galaxy Note 3 ពណ៌មាស ថ្មីអាចនឹងមកជាមួយនឹងពណ៌ពីរបញ្ចូលគ្នា គឺ Rose Gold White (ពណ៌មាសកុលាបស ) និង Rose Gold Black (ពណ៌មាសកុលាបខ្មៅ) ក្រៅពីនេះ ទូរស័ព្ទទំនើប Galaxy Note 3 ក៏អាចនឹងមកជាមួយនឹងពណ៌ Merlot Red (ក្រហមស្រគាំ)ផងដែរ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Samsung មិនបានបញ្ជាក់ពីថ្ងៃដែលនឹងត្រូវចេញលក់នូវទូរស័ព្ទ Galaxy Note 3 ម៉ូដែលពណ៌ មាស និង ក្រហម នៅឡើយទេ រីឯតម្លៃរបស់ទូរស័ព្ទក៏យើងមិនទាន់បានដឹងផងដែរ ។ យ៉ាងណាមិញបើយោងតាមព័ត៌មានចាស់ បានឲ្យដឹងថា ទូរស័ព្ទម៉ូដែលថ្មីទាំងនេះ អាចនឹងត្រូវចេញលក់ជាផ្លូវការនៅក្នុងខែ មករា ឆ្នាំ ២០១៤ ខាងមុខឆាប់ៗនេះ ៕

ប្រភពពីពពក