មុននឹងយើង អាចធ្វើការបញ្ចូល Khmer Font, Khmer Keyboard និង KmFix ចូលទៅកាន់ទូរស័ព្ទ ដែលយើងបានធ្វើការ Jailbreak រួចហើយ ចាំបាច់យើងត្រូវធ្វើការ Add Source ដែលនៅក្នុងកម្មវិធី Cydia ជាមុនសិន ។ បើសិនជាទូរស័ព្ទរបស់ប្រិយមិត្ត មិនទាន់បាន Jailbreak រួចរាល់ទេ សូមអាន អត្ថបទមួយនេះ (វិធី Jailbreak ទូរស័ព្ទ iPhone ដែលមាន iOS 7)
ដើម្បីធ្វើការ Add Source ចូលក្នុង Cydia សូមអនុវត្តតាមវិធីសាស្រ្តខាងក្រោមនេះ
- ចូលទៅកាន់កម្មវិធី Cydia រួចជ្រើសយក Manage > Source > Edit > Add
- រួចសរសេរ: http://4khmeriphone.com/sp
- ចុចលើពាក្យ Add Source
- បន្ទាប់មក នឹងមានSource ថ្មីដែលទើបបានដាក់បញ្ចូលគឺ 4KhmeriPhone Team
វិធីបញ្ចូល ក្តារចុចខ្មែរ Khmer Font
- ចូលទៅកាន់កម្មវិធី Cydia រួចជ្រើសយក Manage
- ចុចលើ 4KhmeriPhone Team រួចយក iOS7+ Khmer Fonts រួចចុច Install
- រង់ចាំ រហូតដំណើរការ Install រួចរាល់ បន្ទាប់មកចុចលើពាក្យ Restart SpringBoard ជាការស្រេច ។
វិធីបញ្ចូល ក្តារចុចខ្មែរ Khmer Keyboard
- ចូលទៅកាន់កម្មវិធី Cydia រួចជ្រើសយក Manage
- ចុចលើ 4KhmeriPhone Team រួចយក iOS 7 + 5 rows iPhone Keyboard រួចចុច Install
- រង់ចាំ រហូតដំណើរការ Install រួចរាល់ បន្ទាប់មកចុចលើពាក្យ Restart SpringBoard
- ចូលទៅកាន់ Settings > General > Keyboard > Add New Keyboard រួចរើសយក (ក្តារចុចខ្មែរ) គឺជាការស្រេច ។
ចំណាំ: បើសិនជាប្រិយមិត្ត មិនឃើញមាន (ក្តារចុចខ្មែរ) សូមចូលទៅកាន់ Cydia រួចធ្វើការស្វែងរក Search: Mobile Substrate រួចធ្វើការ Install
វីធីបញ្ចូល Khmer Font លើ iOS 7
វិធីបញ្ចូល kmFix សំរាប់ប្រតិទិនជាភាសាខ្មែរ និងផ្សេងៗទៀត
- ចូលទៅកាន់កម្មវិធី Cydia រួចជ្រើសយក Manage
- ចុចលើ 4KhmeriPhone Team រួចយក iOS 7 + kmFix រួចចុច Install
- រង់ចាំ រហូតដំណើរការ Install រួចរាល់ បន្ទាប់មកចុចលើពាក្យ Restart SpringBoard
- ចូលទៅកាន់ Settings > General > International > Regional Format
- ជ្រើសរើសយក Khmer (Cambodia) ជាការស្រេច ។


ដើម្បីអោយកាន់តែច្បាស់ថែមទៀត សូមមើលវីដេអូបង្រៀនមួយនេះ: