ក្រោយពីប្រព័ន្ធប្រតិបត្តិការកុំព្យួទ័រ Windows 8.1 បានដាក់ បង្ហាញជាសាធារណៈនៅក្នុង ខែតុលាកន្លងមក ក្រុមហ៊ុន Microsoft
មិនបានបញ្ចប់ការងាររបស់ខ្លួនត្រឹមនេះគេ ដោយ
កាលពីពេលថ្មីៗនេះមានលេចលឺពត៌មានថ្មីថា ក្រុមហ៊ុន Microsoft
កំពុងតែសង្ងំខ្លួនបង្កើត ប្រព័ន្ធប្រតិបត្តិការថ្មី មួយទៀតរបស់ខ្លួន។
តាមប្រភពពត៌មានពីលោក Paul Thurrott
នៃ WinSuperSite បានអោយដឹងថា ក្រុមហ៊ុន Microsoft មានគំរោងចង់បោះបង់
Windows 8 ចោល ដោយសារតែ Windows 8 មិនសូវទទួលបានអ្នកចូលចិត្ត ប្រើច្រើន
ហើយក្រុមហ៊ុន មានគំរោងងាកមកបង្កើតប្រព័ន្ធ
ប្រតិបត្តិការថ្មីមួយទៀតរបស់ខ្លួនគឺ Windows 9។ Windows 9 នឹងដំណើរការដោយ
codename “Threshold” ដែលប្រព័ន្ធប្រតិបត្តិការ
បង្កើតឡើងមិនសំរាប់តែកុំព្យួទ័រទេ តែវា បង្កើតឡើងសំរាប់ហ្គេម Xbox One
និងទូរស័ព្ទ Windows Phone
ផងដែរ។ ទោះជាយ៉ាងណាពត៌មានលំអិតអំពី Windows 9 មិនត្រូវបាន
ក្រុមហ៊ុនបង្កើបអោយដឹងច្រើននោះទេ ប៉ុន្តែក្រុមហ៊ុនបាននិយាយថា Windows 9
និងខុស ប្លែកពី Windows 8.1។
Khmer-note
Khmer-note