តើUser Administrator ជាអ្វី? User Administrator គឺជា User Account មួយដែលមានស្រាប់នៅក្នុង Windows 8 ដែលអនុញ្ញាតឱ្យអ្នកមានសិទ្ធពេញលេញក្នុងការប្រើប្រាស់លើ Windows នៅលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នក ប៉ុន្តែជាធម្មតា (Defaults) User Account មួយនេះត្រូវបានលាក់ ។ ទោះជាយ៉ាងនេះក្តី យើងនៅតែអាចប្រើប្រាស់ User Account ដែលយើងបានបង្កើតនៅពេល Setup Windows ដំបូងដោយ User Account ជា Member របស់ Administrator ។ ជួនកាល Account Computer របស់អ្នកត្រូវបានគេលួចប្រើបានហើយគេបានប្តូរ Password របស់អ្នក នោះមានវិធីមួយក្នុងចំណោមវិធីផ្សេងជាច្រើនគឺ ប្រើប្រាស់ User Administrator Built-in ហើយ Reset Password របស់ User Account របស់អ្នក ។