បច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ច្រើនណាស់តែងតែត្អញត្អែរអំពីបញ្ហាឆាប់អស់ថ្មរបស់ iPhone 4S ក៏ដូចជា iOS 5។ ប៉ុន្តែពេលនេះយើងខ្ញុំសូមលើកយកវិធីមួយចំនួនដែលអាចជួយកុំទូរស័ព្ទរបស់លោកអ្នកឆាប់អស់ថ្មពេក។
ការប្រើបា្រស់នូវទូរស័ព្ទៈ
មូលហេតុដែលធ្វើឱ្យឆាប់អស់ថ្មមានដូចជាការប្រើបា្រស់ច្រើននូវប្រព័ន្ធកម្មវិធីដូចជា Siri, Reminder -ល- កម្មវិធីទាំងនេះសុទ្ធសឹងជាកម្មវិធីដែលធ្វើអោយទូរស័ព្វរបស់លោកអ្នកឆាប់អស់ថ្ម។
ខាងក្រោមនេះជាវិធីសាស្រ្តងាយៗក្នុងការដោះស្រាយបញ្ហាឆាប់អស់ថ្ម
-Restart/Reset ទូរស័ព្វiPhoneរបស់លោកអ្នក លោកអ្នកគួរតែRestart ឫ Reset iPhone របស់អ្នកបើសិនជាអ្នកមិនដែលធ្វើវាសោះឬក៏ប្រើវាជាប់រយៈពេលយូរមកហើយ។
-Power Cycleយូរៗម្តងអ្នកគួរតែប្រើទូរស័ព្វរបស់អ្នកអោយអស់ថ្មតែម្តងហើយចាំអ្នកចាប់ផ្តើមដាក់វាបញ្ជូលថ្មអោយពេញម្តងទៀត។
-លោកអ្នកគួរតែ Restore ទូរស័ព្វរបស់អ្នកនូវពេលដែលវាដំនើរការមិនសូវស្រួលឫស៊ីថ្មពេក(តែកុំBackupហើយRestore ពី Backup មកវិញព្រោះរាល់បញ្ហានិងការកំណត់ទាំងឡាយនឹងមកវិញដដែល)
វិធីសន្សំសំចៃថ្ម
-បិទនូវការដំនើរការរបស់កម្មវិធី Siri
-បិទនូវប្រតិបត្តិការស្វែងរកទីតាំងដោយស្វ័យប្រវត្តិ(Location Services)
-បិទនូវប្រតិបត្តិការដាស់តឿន(Notifications)
-បិទប្រព័ន្ធអ៊ីនធឺណិត (Cellular Data) នៅពេលមិនប្រើបា្រស់
-បិទកម្មវិធីដែលយើងមិនប្រើបា្រស់នៅពេលយើង Standby
-កំណត់ពេលឱ្យវាចាក់សោរដោយស្វ័យប្រវត្តិ (Auto Lock)
-បិទនូវប្រតិបត្តិខ្លះដូចជា (Keyboard Clicks, iPod EQ, Screen Brightness, WiFi, Bluetooth, 3G, )
-ពេលយើងចង់ស្តាប់ចំរៀងយើងគួរតែប្រើ Headphones ប្រសើរជាងប្រើ Speaker របស់ទូរស័ព្ទ
សូមលោកអ្នកសាកល្បងធ្វើតាមការណែនាំខាងលើដើម្បីជួយកែសម្រួលបញ្ហាដែលកើតមាននេះ។