Emoji គឺជាមុខងារដ៏ពេញនិយមមួយសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺនែតទាំងនៅក្នុងវេបសាយ ឬទូរស័ព្ទចល័ត។ ជាពិសេសគឺសំរាប់ទូរស័ព្តដំណើរការដោយ iOS ឬ Android ជាដើម ប៉ុន្តែចំពោះ iOS វិញកាលពីមុនមិនទាន់មានការដាក់បញ្ចូលមុខងារជាស្រេចនៅឡើយទេ លុះត្រាតែអ្នកប្រើប្រាស់ដោនឡូដកម្មវិធីបន្ថែមដោយត្រូវ Jailbreak ជាដើម។
ហេតុដូច្នេះហើយទើប ក្រុមហ៊ុន Apple បានសំរេចបន្ថែមមុខងារមួយនេះរួចជាស្រេចនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 5 របស់ខ្លួនតែម្តង តែលោកអ្នកត្រូវតែចូលទៅបើកវាសិនទើបអាចប្រើប្រាស់បាន។
សូមលោកអ្នកធ្វើតាមជំហានខាងក្រោមៈ
- ចូលទៅក្នុង Setting
- បើក General -> Keyboard -> International Keyboards
- ចុចលើពាក្យ Add New Keyboard
- បន្ទាប់មកចុចលើពាក្យ Emoji ចេញពីតារាងរបស់ International Keyboards
នោះលោកអ្នកនឹងអាចប្រើប្រាស់បានដោយគ្រាន់តែចុចលើប៊ូតុងប្តូរភាសារបស់ក្តារចុចរួចជាស្រេច។