ក្រុមហ៊ុន Apple បានបញ្ចេញនូវទូរស័ព្ទទំនើប iPhone 5S
ដែលមានរូបរាងគួរឲ្យទាក់ទាញព្រោះថា iPhone 5S មានរាងស្ដើង
និងស្រាលជាងម៉ូដែលមុនៗ
មិនត្រឹមតែប៉ុណ្ណោះទូរស័ព្ទទំនើបមួយនេះត្រូវបានបំពាក់ដោយ
បច្ចេកវិទ្យាសំគាល់ក្រយៅដៃថែមទៀតផង ។ បន្ទាប់ពីក្រុមហ៊ុន Apple
បានបញ្ចេញនូវទូរស័ព្ទ iPhone 5S និង
iPhone 5C
រួចមកក៏ធ្លាប់មានព័ត៌មានមួយចំនួនមកហើយដែលបង្ហាញពីរូបរាងគំរូ
ផ្សេងៗនៃទូរស័ព្ទទំនើបជំនាន់បន្ទាប់ទៀតរបស់ក្រុមហ៊ុនមួយនេះ
ទូរស័ព្ទទំនើបជំនាន់ថ្មីទាំងនោះអាចជា iPhone 6, iPhone Air ឬ iPhone 6C
ជាដើម ។
ដោយឡែកសម្រាប់នេះថ្ងៃយើងខ្ញុំសូមបង្ហាញជូនប្រិយមិត្តនូវវីឌីអូ
ដែលបង្ហាញពីគំរូ iPhone Air និង iPhone 6C ដែលមានរាងកោង ។
ដើម្បីឲ្យដឹងថាគំរូទូរស័ព្ទទំនើប iPhone Air និង iPhone 6C មានរូបរាងឡូយយ៉ាងណានោះ សូមប្រិយមិត្តទស្សនាវីឌីអូខាងក្រោម៖
បើពិនិត្យលើគំរូប iPhone Air
ដែលបង្ហាញក្នុងវីឌីអូទី១ខាងលើយើងសង្កេតឃើញថាវាពិតជាមាន
រាងស្ដើងនិងស្ទើរតែមិនជឿថា Apple
អាចនឹងផលិតបាននូវទូរស័ព្ទទំនើបដែលមានរូបរាងដូចក្នុងវីឌីអូ ។
តើប្រិយមិត្តជឿថា iPhone Air អាចនឹងមានរូបរាងដូចនេះទ?
តែទោះជាយ៉ាងនេះគ្រាន់តែជារូបរាងគំរូដែលត្រូវបានរចនាឡើងតាមការ
ស្រមៃរបស់អ្នករចនាតែប៉ុណ្ណោះ ។ រីឯគំរូប iPhone 6C
វិញក៏ស្ដើងណាស់ដែរ
មិនត្រឹមតែប៉ុណ្ណោះវានៅតែរក្សានូវពណ៌ច្រើនជម្រើស
សម្រាប់អតិថិជន ។
តើប្រិយមិត្តយល់ដូចម្ដេចដែរបើក្រុមហ៊ុន Apple ផលិតទូរស័ព្ទទំនើបដែលមានរូបរាងដូចគំរូទូរស័ព្ទទាំងពីរខាងលើ? សូមបញ្ចេញមតិក្នុងប្រអប់ខាងក្រោម៖ ប្រភពពី