ជាធម្មតានៅក្នុងការកំណត់របស់ Windows 7 នៅពេលដែលលោកអ្នកបិទភ្លើងអេក្រង់របស់ Laptop វានឹងកំណត់ថាវាចូលទៅក្នុង Sleep Mode ហើយក៏បញ្ឈប់គ្រប់ដំណើរការដោនឡូដ កូពី និងចែកចាយឯកសារ-ល- ដោយស្វ័យប្រវត្តិ។ ប្រសិនបើលោកអ្នកចង់ទុកកុំព្យូទ័រចោលហើយបិទភ្លើងអេក្រង់ ប៉ុន្តែចង់ឱ្យវានៅដំណើរការដូចធម្មតានោះ លោកអ្នកត្រូវធ្វើការកំណត់ជាថ្មីសំរាប់មុខងារនេះដូចយើងខ្ញុំជម្រាបជូនខាងក្រោម៖
ជំហានទី ១
សូមចុច លើប៊ូតុងចាប់ផ្តើម (Start) រូចមកវាយអក្សរ Power Option នៅក្នុងប្រអប់សំរាប់ស្វែងរក ។ បន្ទាប់មកចុចលើ “Change what closing the lid does” ដូចនៅក្នុងរូបភាពខាងក្រោមៈ
ជំហានទី ២
ឥឡូវនេះសូមជ្រើសរើសយក “Do noting” នៅក្នុងជម្រើស “what to do when i close the lid” ដែលមានដូចក្នុងរូបភាពខាងក្រោងក្រោម