ថ្ងៃនេះ សំបុករៀន សូមលើកយកគន្លឹះខ្លីៗយកមកចែករំលែក
ពេលខ្លះ ប៊ូតុង Home របស់ iPhone លោកអ្នកវាមានភាពលំបាកក្នុងការចុច ព្រោះតែងតែត្រូវឱ្យលោកអ្នកចុច ពីរ ឬបីដងទើបអាចបិទកម្មវិធីបាន។
យើងសូមណែនាំពីវិធីងាយៗសំរាប់ធ្វើការកែសំរួលហូមបូតុងរបស់លោកអ្នកអោយមានភាពប្រសើរឡើង។
របៀបកែសំរួល ប៊ូតុង Home នៅលើ iDevices របស់លោកអ្នក
ដំណាក់កាលទី១៖ បើកកម្មវិធី ១ ដូចជា កម្មវិធី ស្តុក រឺ កម្មវិធីព្យាករណ៍អាកាសធាតុ ឬ ម៉ាស៊ីនគិតលេខជាដើម
ដំណាក់កាលទី២៖ ចុចលើកប៊ូតុងបិទបើកទូរស័ព្ទ (Power button) រហូតវាលេចចេញ “slide to power off” ទើបលែង។
ដំណាក់កាលទី៣៖ ចុចលើ បូតុង Home រហូតទាល់តែ លែងឃើញពាក្យ “slide to power off ” ហើយពេលនោះមានន័យថាកម្មវិធីនោះត្រូវបានបិទដោយបង្ខំ ហើយចប់រួចរាល់ដែរ។
បន្ទាប់ពីធ្វើតាមនេះរូច នោះទូរស័ព្ទ iPhone របស់អ្នកគួរតែប្រសើរជាងមុន ពីព្រោះវាបានកែសំរួលរួចរាល់ហើយ។ ប៉ុន្តែប្រសិនបើនៅតែគ្មានប្រសិទ្ធិភាពបន្ទាប់ពីការធ្វើតាមនេះជាច្រើនដង នោះមានន័យថាប៊ូតុងនេះមានបញ្ហា Hardware ដូច្នេះត្រូវទៅជួបជាងជួសជុលហើយ។
យើងខ្ញុំរំពឹងថាវាអាចជួយសំរួលដល់បញ្ហារបស់លោកអ្នកទាំងស្រុងបានខ្លះតែទោះជាយ៉ាងណាខ្ញុំក៏បានធ្វើវាដោយខ្លួនឯងនឹងទទួលបានលទ្ធផលល្អផងដែរ។ ចុះអ្នកវិញ? Admin: Vuthy