Ads Area

ប្រធានបទផ្សេងៗអំពីបំណុល


 

នៅមេរៀនមុនយើងបាននិយាយរួចហើយអំពីដំណោះស្រាយបញ្ហាហិរញ្ញវត្ថុ និងបំណុលដោយការធ្លាក់ចំណូល ដើម្បីធ្វើអោយមិត្តអ្នកអានយល់កាន់តែច្រើនអំពីបំណុលនៅមេរៀននេះ ខ្ញុំនឹងលើកឡើងអំពីប្រធានបទមួយចំនួនអំពីបំណុលដើម្បីបានពិចារណាទាំងអសើគ្នា។

មូលហេតុនាំឱ្យមានបំណុល

 ចាយវាយលើសកម្រឹត មិនមែនខ្ជៈខ្ជាយ 

២ជួយទំនុបបម្រុងសាច់ញាត្តិ ឱពុកម្តាយលើសសម្ថភាព គ្មានចំណេះហិរញ្ញវត្ថុ 

 រស៊ីខាត 

 ចាញ់បោកគេ 

 វិនិយោគលើសកម្រឹត

 ខ្លួនឯង ឬគ្រួសារឈឺ 

 ចាញ់ល្បែង

អារម្មណ៍អ្នកជំពាក់បំណុល 

  គិតច្រើន បារម្មណ៍ច្រើន ពិបាកចិត្ត  

  គេងមិនលក់ 

  អស់សង្ឃឹម 

  បាត់បង់ជំនឿចិត្ត បាក់ទឹកចិត្ត

  សុខភាពមិនសូវល្អ 

មូលហេតុមិនព្រមរៀនអំពីបំណុល 

 នៅក្មេងមិនទាន់យល់ការ បញ្ហានៅតូចច្រើនមានអ្នកដោះស្រាយជំនួស

 ដោះតាមសម្ថភាពរបស់ខ្លួន ដែលមានទាំងផលវិជ្ជមាន និងអវិជ្ជៈមាន

  វិជ្ជៈមាន មានការយល់ដឹងពីហិរញ្ញវត្ថុ និងបំណុលដែលអាជាទុនជីវិតសម្រាប់អនាគត់។ ប៉ុន្តែសួរថាតើអាចដោះបានដោយរៀបណាបើមិនឆ្លងកាត់ការរៀនដសូត្រសិក្សាស្រាវជ្រាវ និងតស៊ូអត់ធ្មត់។

  អវិជ្ជៈមានោ៖

-ផុងខ្លួនកាន់តែជ្រៅ ដោះយូរៗទៅបញ្ហាតូចរីកកាន់តែធំឡើងៗដោយមិនដឹងខ្លួនដូចខ្សែរអំបោះ។ ប្រឈមជាមួយការចាញ់បោកគេបាត់បង់លុយកាត់ដោយសារប្រញាប់ចង់ស្រួល និងលឿន។

-ខ្លាចបំណុលអស់មួយជីវិតបាត់បង់ឱកាសស្វែងយល់ពីបំណុលដែលជាផ្នែកមួយធ្វើអោយជីវិតហិរញ្ញវត្ថុមានភាពល្អប្រសើរឡើងក្នុងជីវិត។

 ជំពាក់ច្រើនប្រញាប់រកស្រួលៗ លឿនៗច្រើនចាញ់បោកគេ

៤ អាចរស់នៅបានដូចជាមិនទាន់មានបញ្ហាអ្វីផង  

លក្ខណសម្បត្តិរបស់អ្នកជំពាក់បំណុល 

 ចំណូលទាប គ្មានលទ្ធភាពច្រើន ជំពាក់តិច 

ដំណោះស្រាយ៖ បង្កើនសម្ថភាព បង្កើនចំណូល ឆ្លៀតរៀនចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គល និងប្តូរបំណុលជាសេរីភាពហិរញ្ញវត្ថុ។

 ជំពាក់ច្រើន មានទ្រព្រច្រើន ឡៃឡុងទ្រព្យខ្លះ ឆ្លៀតរៀនចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គល និងប្តូរបំណុលជាសេរីភាពហិរញ្ញវត្ថុ។

 មនុស្សថោកទាប មិនទទួលខុសត្រូវ ឬជនបោកប្រាស់ 

 ជំហ៊ានរំដោះខ្លួនពីបំណុល មានក្នុងសៀវភៅ

ប្តូរបំណុលជាំសេរីភាពហិរញ្ញវត្ថុ

 បញ្ឈប់បំណុលអាក្រក់ 

 ត្រួតពិនិត្យបំណុលទាំងអស់

 រកលុយមួយចំនួនដើម្បីសងបំណុល 

 រួមបំណុលតែមួយ

 ដោះបំណុលជាមួយសាច់ប្រាក់ដែលនៅសល់ប្រចាំខែ

.វិធីដោះស្រាយបំណុលដែលល្អបំផុត មានក្នុងសៀវភៅប្តូរបំណុលជាំសេរីភាពហិរញ្ញវត្ថុ

 កាត់បន្ថយចំណាយ 

 បង្កើនចំណូល 

 បង្កើតទ្រព្យ 

យុទ្ធសាស្ត្រប្រើបំណុល 

 ខ្ចីច្រើន 

 សងដើមតិច 

 ការប្រាក់ទាប 

 រយៈពេលវែង 

ដោះបំណុលដោយប្រថ្នាំខ្លាំង មានក្នុងសៀវ

ភៅប្តូរបំណុលជាំសេរីភាពហិរញ្ញវត្ថុ

 ផ្អាកសងបំណុល មួយរយៈ

 ដោះស្រាយជីវភាពរស់នៅ 

 សន្សំលុយទុក ដោះសហរាយពេលក្រោយ 

 ចរចារ រកដំណោះស្រាយ 

 ប្រឈប និងទទួលយកបញ្ហា

ប្រភេទគ្រូដោះបំណុល 

 កាត់ស្តុកដោះបំណុល សម្រាប់ការយល់ឃើញរបស់ខ្ញុំដូចជាមិនទាកើទងជាមួយការដោះបំណុលនោះទេ គឺជាការរកចំណុលច្រើនជាង។ ដូច្នេះគួរពីចារណាអោយបានហ្មត់ចត់។ 

 ដោះបំណុលដោយមិនប្រើលុយ និងមិនបាច់លក់ទ្រព្យ ជាទស្សនៈផ្ទាល់ខ្លួនលើលោកនេះគ្មានរឿងងាយស្រួលបែបនេះទេចូរប្រយ័ត្ន

 ផ្លូវកាត់ដោះបំណុលទាន់ចិត្ត ផ្លូវកាត់ដែលលឿនបំផុតគឺផ្លួវត្រង់ ដូច្នេះកុំជឿងាយពេកប្រយ័ត្នកាត់ចុះកាត់ឡើងកាន់តែធ្ងន់រកផ្លូវចេញមិនឃើញ។

 វិនិយោគដោះបំណុលល និងដាក់លុយឱ្យគេ Trade ជំនួសដើម្បីដោះបំណុល ។ល។បងប្ងូនត្រូវចែកអោយដាច់រវាង ការដោះបមណុល និង Trade ព្រោះវាជារឿងពីរផ្សេងគ្នា។ Trade គឺជាការរកចំណូលម្យ៉ាងពីជំនាញដែលមានសេវាកម្ម

ចម្បងចំនួណបី៖

ឈ្មួញជើងសារ

ផ្តល់សេវាបង្រៀន 

មានជំនាញ Trade  ខ្លួនឯង

Trade ជំនួស ដាក់លុយអោយគេ Trade ដោយចាំយកភាគរយអីដូចជាអត់មានទេ ត្រូវទទួលខុសត្រូវដោយខ្លួនឯង។ ហើយម្យ៉ាងវិញទៀតដូចជាអត់ទាក់ទងអ្វីសោះជាមួយបំណុល។

បង្រៀនអំពីបំណុលផ្តល់ចំណេះដឹង និងអាចប្រើដោយខ្លួនឯង ជាជំនាញម្យ៉ាងដែលផ្តល់សេវាបង្រៀនដូចការបង្រៀនផ្សេងៗដែរ។ ដូច្នេះគ្រូបង្រៀនជំនាញនេះត្រូវតែជាបុគ្គលដែលធ្លាប់មានបញ្ហារឿងបំណុល ឆ្លងកាត់ការរៀនសូត្រ សិក្សាស្រាវជ្រាវ និងចងក្រងប្រធានបទទាក់ទងជាមួយបំណុលទើបអាចមានចំណេះដឹងសមល្មអាចជួយបង្រៀន ចែករំលែកបទពិសោធន៍ និងផ្តល់គន្លឹះមួយចំនួនដែលមនុស្សទូទៅមិនបានដឹងព្រោះកន្លងមកមិនដែលបានយកចិត្តទុកដាក់។ មិនមានអ្វីអស់ស្ចារ្យលើសពីធម្មតាឬអាដ៏កំបាំងអ្វីពិសេសទេកុំយល់ច្រឡំ។ តែជាអកុសល់បច្ចុប្បន្នមានមនុស្សមួួចំនួនបានយកអាជីបនេះជាមុខរបរបើទោះជាខ្លួនគ្មានជំនាញ ឬមានការយល់ដឹងតិចតួចតាមរយៈការអានសៀវភៅ និងស្តាប់ក្លីបវីឌីអូបានតិចតួច។ ដោយមិនបានឆ្លងតាត់បទពិសោធន៍ផ្ទាល់ខ្លួន និងសិក្សាស្រាវជ្រាវដោយយកចិត្តទុកដាក់នោះទេ។ ធ្វើអោយសាធារណៈជនមានការយល់ច្រឡំមិនសូវអោយតម្លៃវិស័យនេះទេ។ដោយសាតែការផ្សព្វផ្សាយអួតលើសពីការពិត ប៉ុន្តែពេលជួបពិត ឬយកទៅអនុវត្ត និងប្រតិបត្តិក្នុងជីវិតពិតជាក់ស្តែង

បែជាប្រើការមិនបានទៅវិញ។

១០សេវាកម្មអំពីបំណុល

  បង្រៀនអំពីបំណុល បង្កើតជាមរៀនបង្រៀន និងសៀបភៅ ឬវីឌីអូមេរៀនសម្រាប់លក់អោយអ្នកចង់រៀនអំពីបំណុល។

  ប្រឹក្សាបំណុល ផ្តល់សេវាប្រឹក្សាដំណោះស្រាយផ្សេងៗអំពីបំណុលដើម្បីអោយកូនបំណុលមានមូលដ្ខានក្នុងការសម្រេចចិត្តដោយខ្លួនឯងទាក់ទង និងបំណុលដោយទទួលបានសេវាពីការប្រឹក្សាគិតជា៖ ករណីៗ កញ្ចប់ និងតាមការជួប។

  ដោះបំណុល ប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងផ្សេងៗដើម្បីទទួលខុសត្រូវជំនួនបញ្ចប់បញ្ហាជាមួយកូនបំនូល និងម្ចាស់បំណុលដើម្បីទទួលបានប្រាក់ចំណេញ។

ទាំងអស់នេះគឺជាប្រធានបទផ្សេងៗដែលទាក់ទងជាមួយបំនូលទាំងវិជ្ជៈមាន និងអវិជ្ជៈមាន សង្ឃឹមថាអត្ថបទនេះនឹងក្លាយជាផ្នែកមួយជួយអោយមិត្តអ្នកអានយល់កាន់តែច្រើនបន្ថែមទៀតអំពីបំណុលជៀសវាងការយល់ច្រឡំនាំអោយមានទស្សនៈខុសចំណោះប្រធានបទនេះ។

នៅលើហេតុផលមានហេតុផល គ្រប់ហេតុផលមានរឿងពិត

ជា បូណាន 

Top Post Ad

Below Post Ad