Ads Area

វិនិយោគ ឬហ្គេម ?

 


 វិនិយោគ ឬហ្គេម ? 

       គំនិតពិចារណា, ហេតុអ្វីក្នុងវិស្ស័យអចលនទ្រព្យមានតែអ្នកជំនាញ និងគ្រូជោគជ័យ? ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាគេនិយាយថាអ្នកមានភាគច្រើនគឺដោយសាអចលនទ្រព្យ? រឿងរ៉ាវនៃភាពជោគជ័យ  សៀវភៅវិនិយោគអចលនទ្រព្យ សិក្ខាសាលាជោគជ័យ គ្រូជោគជ័យលំដាប់កំពូល ដាក់លុយបានលុយជោគជ័យ«ភាគច្រើនបាត់លុយ» 

មនុស្សជាច្រើនគិតថា  តើវាងាយស្រួលរកស៊ីក្នុងវិស័យដីធ្លីមែនឬទេ? ហេតុអ្វីមានតែគ្រូជោគជ័យ ឧញ្ញ៉ានេះ ឧញ្ញ៉ានោះសុទ្ធតែជោគជ័យក្នុងវិស័យអចលនទ្រព្យ ?

      ក្នុងបណ្តាញសង្គមសុទ្ធតែ កំពូល និងស្តេចលក់ ត្រូវការអ្នកលក់រកចំណូលងាយៗបានខ្ទង់ពាន់ រហូតដល់ម៉ឺនដុល្លារ អ្នកណាៗកជោគជ័យងាយៗ ប៉ុន្តែហេតុអ្វីបានជាពេលយើងវិនិយោគខ្លួនឯងបែជាមានការលំបាកក្នុងការទទួលបានផ្លែផ្កាដូចដែលអ្នករាល់គ្នាបាននិយាយ។  

          តាមការស្រាវជ្រាវមួយបាននិយាយថាមនុស្ស 100 នាក់នៅក្នុងទីផ្សារអចលនទ្រព្យ 80 នាក់តែងតែខាត 15 នាក់ជោគជ័យល្មម និង 5នាក់ ចំណេញប្រាក់ច្រើន ! 

តែហេតុអ្វីយើងក្រលែកទៅណាក៏ឃើញតែអ្នកជោគជ័យក្នុងវិស័យនេះយ៉ាងដូចច្នេះ? ចម្លើយគឺអ្នកស្ថិតនៅក្នុងអន្ទាក់នៃចិត្តវិទ្យា ព្រោះមានតែអ្នកជោគជ័យប៉ុណ្ណោះដែលត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃ ត្រូវបានលើកយកមកនិយាយ ខណៈដែលមនុស្សរាប់ម៉ីន សែននាក់បានបរាជ័យ កុំពុងជាប់គាំង សម្លេងរបស់ពួកគេមិនដែលត្រូវបានគេដឹងឡើយ ប្រសិនបើមានអ្នកវិនិយោគ ១លាននាក់ នោះមានន័យថា អ្នកមានទ្រព្យសម្បត្តិពីអចលនទ្រព្យ 5ភាគរយន័យប្រទេសកម្ពុជានឹងមានមហាសេដ្ឋីសម្បូរបែបពីផ្សាអចលនទ្រព្យរហូតដល់ទៅ 50,000 នាក់ និងអ្នកហែហមមួយចំនួនទៀតដែលមានទំហំធំល្មមសរសេរគ្រប់សៀវភៅទាំងអស់ និងដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់វគ្គបណ្តុះបណ្តាលរៀងរាល់24 ម៉ោងម្តង។ 

វាហាក់ដូចជាមានភាពសាមញ្ញសម្រាប់អ្នកដែលអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងតែខាតតែម្នាក់ឯង  ព្រោះក្នុងការវិនិយោគពេលខាតបង់ ឬជាប់គាំងគ្មានអ្នកណាមកអង្គុយប្រាប់គ្នាពីការខាតបង់នោះទេ! ទោះបីជាក្ស័យធន  គាត់គ្រាន់តែរកវិធីលក់ចេញ ឬបោះបង់ចោល ហើយចាកចេញដោយស្ងៀមស្ងាត់ គ្មាននរណាម្នាក់បានសរសេរសៀវភៅ "100 វិធី ដែលអ្នកបរាជ័យក្នុងវិស័យអចលនទ្រព្យ”  ឬវគ្គសិក្ខាសាលា "ការវិនិយោគបរាជ័យដ៏សែនឈឺចាប់” ពិតមែនហើយអ្នកស្លាប់មិនអាចនិយាយទេ ឬអាចនិយាយ  ប៉ុន្តែមិនមានអ្នកណាម្នាក់ស្តាប់ទេដូច្នេះវាមិនមែនចម្លែកទេដែលអ្នកបរាជ័យ តែមានមនុស្សយ៉ាងហោចណាស់ ជិត ១លាននាក់ផ្សេងទៀតដែលមានស្ថានភាពដូចអ្នក«កំដរអូនឈឺចាប់»ដីឡើងថ្លៃតែលក់មិនចេញព្រោះលក់ដេញហាងឆេង  អ្នកត្រូវតែបន្តព្យាយាមរៀនសូត្ររហូតទទួលបានជោគជ័យដូចមនុស្ស50,000នាក់ដ៏ទៃទៀត។ 

      តើអ្នកជាអ្នកវិនិយោគ ឬជាអ្នកលេងល្បែង ជាអ្នកចូលរួមសម្តែង ឬជាអ្នកធ្វើការក្នុងវិស័យអចលនទ្រព្យ! 

      ចូរវិនិយោគតាមធនធានប្រកបដោការទទួលខុសត្រូវ! 

      ដីប្រកដជាឡើងថ្លៃតែសូមប្រយ័ត្នរបូតខោ«ហាងឆេងដី និងចង្កេះខោ»! 

ផ្លូវទៅកាន់ភាពជោគជ័យសាមញ្ញ តែមិនងាយស្រួល! 

The way to success is simple, but not easy! 

ជា បូណាន!

ចែករំលែកអត្ថបទ Share to Social Media

Top Post Ad

Below Post Ad


អត្ថបទបន្ទាប់ដែលអ្នកគួរអាន
Next Article